|
ធនាគារជាតិនឹងជួយឧបត្ថម្ភទាន់វេលាដើម្បីអ្នកនេសាទចេញទៅលំហរច្បាមជាប់សមុទ្រ (VOV) |
Vovworld-នារសៀលថ្ងៃទី២៥កញ្ញា ក្រុមការងាររបស់ធនាគារជាតិវៀតណាមដឹក
នាំដោយទេសភិបាល Nguyen Van Binh បានមកទស្សនានិងបំពេញការងារនៅ
ស្រុកកោះ Ly Son។ ជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Ly Son លោកទេសភិបាល
Nguyen Van Binh បានសង្កត់ធ្ងន់ថា សេចក្តីសមរេចចិត្តលេខ៦៧របស់រដ្ឋាភិបាល
ស្ដីពីគោលនយោបាយអភិវឌ្ឍន៍ជលផលបាននាំមកក្តីសង្ឃឹមសំរាប់អ្នកនេសាទ
ផ្លាស់ប្តូររបៀបផលិតកម្មបង្កើនតំលៃសេដ្ឋកិច្ចសមុទ្រ នឹងនរចិត្តធ្វើនេសាទត្រី
ច្បាមជាប់សមុទ្រ។ លោកបានសន្យាថាធនាគារជាតិជានិច្ចកាលម្ចាស់ការមាន
ការទទួលខុសត្រូវនិងសកម្មដើម្បីអនុវត្តសេចក្តីសំរេចចិត្តលេខ៦៧ ព្រមទាំងមាន
វិធានការជួយឧបត្ថម្ភទាន់ពេលវេលាដើម្បីអ្នកនេសាទអង្គភាពអាជីវកម្មមានភាព
ងាយស្រួលក្នុងការទទួលបានទុនរួមចំណែកជួយអ្នកនេសាទចេញទៅលំហរច្បាម
ជាប់សមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិងការពារអធិបតេយ្យភាពជាតិ៕