ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី១១ ខែធ្នូ នៅរដ្ឋធានីហាណូយ ធនាគារពិភពលោកប្រចាំវៀតណាម បានប្រកាសរបាយការណ៍បូកសរុបស្ថានភាព អភិវឌ្ឍសេដ្ឋកិច្ចវៀតណាម ក៏ដូចជាលើកឡើងនូវយថាទស្សន៍ក្នុងរយៈពេលមធ្យមនិងការ សាកល្បងនានាដែលវៀត ណាមត្រូវប្រឈមផងដែរ។ 
ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនប្រកបដោយចីរភាព - ảnh 1ពិធីប្រកាសរបាយការណ៍បូកសរុបស្ថានភាពសេដ្ឋកិច្ចវៀតណាម (រូបថត៖ VOV) 


 
តាមការវាយតម្លៃរបស់ ធនាគារពិភពលោកថា ទោះជាស្ថានភាពពិភពលោកមានការប្រែប្រួលជាច្រើន ក្ដី ប៉ុន្តែវៀតណាមបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចដោយចីរភាព ទន្ទឹមនឹង អតិផរណានៅកម្រិតជាមធ្យមនិងអត្រាប្ដូរប្រាក់ប្រកបដោយស្ថិរភាពផងដែរ។         លោក Sebastian Eckart អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារពិភពលោក ប្រចាំ វៀតណាមបានវិភាគថា៖

        “កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺល្អជាងបើធៀបនឹងឆ្នាំទៅមិញ ទាំងខាង កសិកម្ម ឧស្សាហកម្មនិងសំណង់ ព្រមទាំងសកម្មភាពកែច្នៃផងដែរ។ មានការថយចុះ បន្តិចអំពីទិន្នផលធ្វើអាជីវកម្មរ៉ែបើធៀបនឹងឆ្នាំទៅមិញ ហើយផ្នែកសេវាកម្មក៏មាន ភាពយឺតយ៉ាវដែរ។ ប៉ុន្តែ ល្បឿនកំណើននៅតែរក្សាបាននូវកម្រិតល្អ។ ការប្រើ ប្រាស់ក្នុងប្រទេសបានរួមវិភាគទានប្រមាណ៦០%ទៅក្នុងកំណើនរបស់វៀត ណាម។ ស្ថានភាពវិនិយោគក៏ល្អដែរ ដោយពឹងផ្អែកភាគច្រើនលើការវិនិយោគ ក្នុងប្លុកឯកជននិងប្លុក FDI”។

        តាមការប៉ាន់ស្មាននៃរបាយការណ៍នេះថា ក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចវៀត ណាមនឹងសម្រេចបានកំណើនចំនួន៦,៨% បើធៀបនឹងកម្រិត៦,៣%ចំពោះខឿន សេដ្ឋកិច្ចទើបលេចចេញផ្សេងៗនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ ក្នុងរយៈពេល មធ្យម កំណើនរបស់វៀត ណាមគ្រោងនឹងដើរតាមនិន្នាការរបស់ពិភពលោក ពោល គឺថយចុះជាបណ្ដើរៗនៅត្រឹម ៦,៦%និង៦,៥%ក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០។ អតិផរណាត្រូវបានរក្សានៅកម្រិត៤% ដោយសារតែការរឹតបន្តឹងគោលនយោ បាយរូបីយវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ