ធានាសិទ្ធិនិងបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការបោះជំហានទៅមុខ
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Vu Duc Dam ថ្លែងមតិក្នុងមហាសន្និបាត |
(VOVworld)-មហាសន្និបាតទូទាំងប្រទេសនៃអង្គការគាំពារជនពិការនិងកុមារកំព្រា
វៀតណាមលើកទី៥ (អាណត្តិ ២០១៧-២០២២)បានប្រារព្ធនៅទីក្រុងហាណូយនា
ព្រឹកថ្ងៃទី១៤មេសា។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះការដែល រយៈពេល២៥ឆ្នាំ
កន្លងទៅ ថ្នាក់ដឹកនាំនិងសមាជិកនៃសមាគមគំាពារជនពិការនិងកុមារកំព្រាវៀត
ណាមបានរួមជាមួយបក្ស រដ្ឋនិងសង្គមទាំងមូល អនុវត្តល្អកិច្ចការគាំពារ ថែទាំ
និងធានាសិទ្ធិរបស់ជនពិការនិងកុមារមានស្ថានភាពលំបាក។ តាមនោះ ជួយឲ្យ
សង្គមមានមនសិការវិជ្ជមានចំពោះជនពិការ រួមចំណែកទៅក្នុងការធានាយុត្តិធម៌
និងធានាសន្តិសុខសង្គម ដើម្បីវឌ្ឍនភាពរួមរបស់ពិភពលោកទាំងមូល។ លោក
Vu Duc Dam អញ្ជើញផ្តល់អនុសាសន៍ថា៖
“ខ្ញុំស្នើឲ្យក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចរួមទាំងរដ្ឋអំណាចគ្រប់
ជាន់ថ្នាក់ បង្កលក្ខណៈងាយស្រួលសម្រាប់សមាគមអនុវត្តសកម្មភាព។ មិនត្រឹមតែ
បង្ក លក្ខណៈងាយស្រួលសម្រាប់សកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបង្ក
លក្ខណៈសម្រាប់សមាគមចូលរួមការបដិវាទសង្គម កសាងគោលនយោបាយ និង
ឃ្លាំមើលការប្រតិបត្តិច្បាប់និងគោលនយោបាយរបស់រដ្ឋស្តីពីជនពិការនិងកុមារ
មានស្ថានភាពលំបាក។ ខ្ញុំអំពាវនាវសហគមន៍សហគ្រាសនិងជនវៀតណាមគ្រប់រូប
ពង្រីកប្រពៃណីជួយគ្នាទៅវិញទៅមក ប្រគៀកស្មារជាមួយសមាគមចួករួមការគាំពារ
និងធានាជនពិការនិងកុមារមានស្ថានភាពលំបាកនិងងាយរងគ្រោះក្នុងសង្គម”។
នៅក្នុងមហាសន្និបាតនេះ លោក Luong Phan Cừ អនុប្រធានមជ្ឈឹមសមាគម
នីតិកាលទី៤បានជាប់ឆ្នោតជាប្រធានសមាគមន៍នីតិកាលទី៥៕