ធ្វើវិសោធនកម្មនូវច្បាប់អប់រំថ្នាក់ឧត្តមសិក្សាដើម្បីចាប់ទាន់នឹងការអភិវឌ្ឍនៃវិទ្យាសាស្ត្របច្ចេកវិទ្យា

(VOVWORLD) - នារសៀលថ្ងៃទី១២ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រានៃច្បាប់អប់រំថ្នាក់ឧត្តមសិក្សា ហើយផ្ទៀងស្ដាប់រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Phung Xuan Nha ឆ្លើយបំភ្លឺមតិរបស់សមាជិកសភា។
ធ្វើវិសោធនកម្មនូវច្បាប់អប់រំថ្នាក់ឧត្តមសិក្សាដើម្បីចាប់ទាន់នឹងការអភិវឌ្ឍនៃវិទ្យាសាស្ត្របច្ចេកវិទ្យា  - ảnh 1លោកស្រី Nguyen Thi Lan សមាជិកាសភាទីក្រុងហាណូយ 

សមាជិកសភាភាគច្រើនបានឯកភាពថា ចាំបាច់ត្រូវធ្វើវិសោធនកម្មនូវច្បាប់អប់រំថ្នាក់ឧត្តមសិក្សា ដើម្បីចាប់ទាន់និងបន្សាំជាមួយការផ្លាស់ប្ដូរនៃវិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ នយោបាយ សេដ្ឋកិច្ចសង្គមលើទូទាំងពិភពលោក។ សមាជិកសភា Trieu The Hung មណ្ឌល Lam Dong ចាត់ទុកថា៖

“បម្រែបម្រួលនៃស្ថានភាពជាក់ស្ដែង បានធ្វើឲ្យការកំណត់ក្នុងច្បាប់អប់រំថ្នាក់ឧត្តមសិក្សាមិនសមស្របទៀតឡើយ ដូច្នេះបានជាខ្ញុំគាំទ្រការធ្វើវិសោធនកម្មនូវច្បាប់អប់រំថ្នាក់ឧត្តមសិក្សា”។

រីឯលោកស្រី Nguyen Thi Lan សមាជិកាសភាទីក្រុងហាណូយ បានផ្តល់មតិថា៖

        “ទីមួយគឺត្រូវរៀបចំបណ្ដាញមហាវិទ្យាល័យឲ្យមានប្រសិទ្ធភាពនិងសន្សំសម្ចៃបំផុត។ ជៀសវាងការបើកមហាវិទ្យាល័យជាច្រើនក្នុងតំបន់តែមួយឬបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូចគ្នា ដែលនាំទៅដល់ភាពលែងត្រូវការពលករ ខ្ជះខ្ជាយប្រភពធនធានសំរាប់សង្គម។ មុនពេលដែលរដ្ឋាភិបាលសម្រេចបង្កើតមហាវិទ្យាល័យ ចាំបាច់ត្រូវត្រួតពិនិត្យលើលក្ខណៈជាច្រើនដូចជា ទីតាំងភូមិសាស្ត្រ ជំនាញវិជ្ជាជីវៈដែលបានបណ្ដុះបណ្ដាល ការព្យាករណ៍អំពីតម្រូវការខាងធនធានមនុស្សក្នុងជំនាញវិជ្ជាជីវៈនោះ និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីធានាឲ្យសាលាដែលបានបង្កើតថ្មីអាចអភិវឌ្ឍន៍ប្រកបដោយល្អប្រសើរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ