ធ្វើឱ្យមន្ទីរពេទ្យពហុព្យាបាលមជ្ឈឹម Can Tho ក្លាយជាមន្ទីរពេទ្យថ្នាក់ពិសេសនៅឆ្នាំ ២០២៣

(VOVWORLD) -  ធ្វើឲ្យមន្ទីរពេទ្យពហុព្យាបាលមជ្ឈឹម Can Tho ក្លាយទៅជាមន្ទីរពេទ្យថ្នាក់ពិសេសនៅឆ្នាំ ២០២៣ គឺជាការបញ្ជាណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thanh Long ក្នុងជំនួបធ្វើការជាមួយមន្ទីរពេទ្យពហុមធ្យោ បាយមជ្ឈឹម Can Tho នៅថ្ងៃទី ២៦ ខែមេសា។

ធ្វើឱ្យមន្ទីរពេទ្យពហុព្យាបាលមជ្ឈឹម Can Tho ក្លាយជាមន្ទីរពេទ្យថ្នាក់ពិសេសនៅឆ្នាំ ២០២៣ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ 

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល ចាត់ទុកមន្ទីរពេទ្យពហុព្យាបាលមជ្ឈឹម Can Tho និងសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត Can Tho ជាវិទ្យាស្ថានវេជ្ជសាស្ត្រសំខាន់ៗ ដែលមានឯកទេសក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long។ នេះជាភារកិច្ច ទាំងផ្នែកនយោបាយនិងភារកិច្ចវិជ្ជាជីវៈ។ ហេតុដូច្នេះហើយ នៅក្នុងដំណើរការនៃការអភិវឌ្ឍ ចាំបាច់ត្រូវធ្វើឲ្យរមន្ទីរពេទ្យពហុព្យាបាលមជ្ឈឹម Can Tho ទៅជាមន្ទីរពេទ្យថ្នាក់ពិសេសមួយនៅឆ្នាំ ២០២៣។

ដើម្បីសម្រេចបាននូវវឌ្ឍនភាពនេះ លោករដ្ឋមន្រ្តីបានស្នើឱ្យមន្ទីរពេទ្យឲ្យពិនិត្យឡើងវិញនូវធនធានមនុស្សនិងតម្រូវការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ ដើម្បីមានផែនការបណ្តុះបណ្តាលនិងទាក់ទាញកម្លាំងធនធានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ