នគរបាលប្រជាជនរក្សាអត្តចរិតសិលធម៌បដិវត្តន៍ ស្មោះត្រង់ជាមួយមាតុប្រទេស បក្ស និងប្រជាជន
|
នគរបាលប្រជាជនរក្សាអត្តចរិតសិលធម៌បដិវត្តន៍ ស្មោះត្រង់ចំពោះមាតុប្រទេស ចំពោះបក្ស ចំពោះប្រជាជន(http://citinews.net/) |
(VOV)_ថ្លែងមតិនៅសន្និសីទបូកសរុប៣ឆ្នាំ អនុវត្តសារាចរណ៍ នៃការិយាល័យ នយោបាយ ស្ដីពី៖ការបន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោក ប្រធានហូជីមិញ នៃក្រសួងនគរបាលនាថ្ងៃទី ១៥ មករា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានស្ងើចសរសើរស្នាដៃដ៏ធំធេង
របស់កង កម្លាំងនគរបាលប្រជាជន។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ Truong Tan Sang ស្នើកងកម្លាំងនគរបាលត្រូវផ្សាភ្ជាប់ការរៀនសូត្រនិងធ្វើតាមសិលធម៌លោកប្រ
ធានហូជីមិញ ជាមួយចលនា៖នគរបាលប្រជាជនរៀនសូត្រ អនុវត្តតាមពាក្យ ទុន្មានចំនួន៦ខរបស់លោកប្រធានហូជីមិញ និងសេចក្ដីសម្រេចចិត្តនៃមហាសន្និ
បាតមជ្ឈឹម លើកទី៤ នីតិកាលទី១១ ស្ដីពី៖បញ្ហាចាំបាច់មួយចំនួនក្នុងការកសាង
បក្សនាបច្ចុប្បន្ន។ ប្រធានរដ្ឋ Truong Tan Sang សង្កត់ធ្ងន់ថា៖
“ ការតស៊ូ ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គមគឺស្មុគ្រស្មាញណាស់។ ដូច្នេះ យើងត្រូវប្តេជ្ញាកែប្រែគុណវិបត្តិ កំហូស លើកកំពស់កិត្យានុភាពនៃកង
កម្លាំង នគរបាលប្រជាជន សាកសម្យជាកម្លាំងស្នូលក្នុងការតស៊ូ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ការពារផលប្រយោជន៍របស់មាតុប្រទេស៕”