នៅតែមានឧបសគ្គចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - កាណាដា
(VOVworld) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) ជាមួយ
កាណាដា (CETA) ត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៤ ប៉ុន្តែរហូតមកដល់
ពេលនេះមិនទាន់បានអនុម័តនៅឡើយ ដោយសារនៅតែមានការខ្វែងគំនិតអំពី
បញ្ហាច្បាប់។នៅកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម EU នាថ្ងៃទី១៣ ឧសភា នៅទីក្រុងព្រុច
ស៊ែល CETA ត្រូវបានយកមកពិភាគ្សា ប៉ុន្តែសេចក្ដីសំរេចគឺត្រូវរងចាំដល់កិច្ចប្រជុំ
នាខែមិថុនាខាងមុខរបស់ក្រុមប្រឹក្សាពាណិជ្ជកម្ម EU។តាមគណៈកម្មាធិការអឺរ៉ុបថា
កិច្ចព្រមព្រៀងនេះ ទទួលបានការអនុម័តរបស់សភាអឺរ៉ុបនិង រដ្ឋាភិបាលសមាជិក
ចំនួន២៨ប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ។ប៉ុន្តែ ទស្សនៈនេះមិនទទួលបានការគាំទ្រពី
ប្រទេសសមាជិកជាច្រើនទេ ដោយសារគេចាត់ទុកថា CETA ទាក់ទិនដល់វិស័យ
ចំណុះសមត្ថកិច្ចជាតិ ហេតុនេះហើយ CETA ត្រូវទទួលបានការអនុម័តពីមជ្ឈដ្ឋាន
មន្ត្រីអឺរ៉ុបនិងសភានៃប្រទេសសមាជិកទាំងអស់ទើបអាចអនុវត្តន៍បាន៕