នាថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើ EVFTA និង EVIPA

(VOVWORLD) -  ក្រោយរយះពេលជាច្រើនឆ្នាំនៃការចរចារនិងការពិនិត្យច្បាប់មក នាថ្ងៃទី ៣០ មិថុនា វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ផងដែរ។ EVFTA និង EVIPA គឺជាកិច្ចព្រមព្រៀងស្តង់ដារនិងមានមហិច្ឆតាខ្ពស់បំផុតដែលធ្លាប់បានចុះហត្ថលេខារវាងសហភាពអឺរ៉ុប (EU) និងប្រទេសមួយកំពុងអភិវឌ្ឍន៍ ដោយផ្អែកលើការកំណត់របស់ច្បាប់។

បន្ទាប់ពីការដែល EVFTA ចូលជាធរមានមក កិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់ភ្លាមៗ ពន្ធចំនួន ៦៥% លើទំនិញរបស់ EU នាំចូលវៀតណាមនិងពន្ធចំនួន៧១% លើទំនិញវៀតណាមនាំចេញទៅសហភាពអឺរ៉ុប។ ពោលគឺ  EVFTA នឹងដកចេញនូវរបាំងពន្ធ ៩៩% រវាងភាគីទាំងពីរផងដែរ។ ក្រៅពីបាននាំមកនូវឱកាសសេដ្ឋកិច្ច សំខាន់ៗនោះ  កិច្ចព្រមព្រៀង EVFTA ក៏បានធានាថា ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តែងតែដើរទន្ទឹមនឹងគ្នា ដោយបង្កើតស្តង់ដារខ្ពស់បំផុតនៃកិច្ចគាំពារពលកម្ម ការពារបរិស្ថាននិងអ្នកប្រើប្រាស់។ ក្នុងពេលជាមួយគ្នានោះ  EVIPA នឹងជួយការពារនិងបង្កើនការវិនិយោគរបស់សហ ភាពអឺរ៉ុបចូលមកវៀតណាមតែម្តង។

វាយតម្លៃអំពីព្រឹត្តិការណ៍នេះ បណ្ឌិត Chu Hoang Long សាស្រ្តាចារ្យជាន់ខ្ពស់នៃសាលាគោលនយោបាយសាធារណៈ Crawford សាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) បានលើកឡើងថា: EVFTA និង EVIPA នឹងរួមចំណែកលើកកម្ពស់តួនាទីរបស់វៀត ណាម។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអូស្ត្រាលី លោកបណ្ឌិត Chu Hoang Long បានឲ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារពាណិជ្ជកម្មនិងការពារវិនិយោគជាមួយសហភាពអឺរ៉ុបបានបង្ហាញ ថា តួនាទីរបស់វៀតណាមនៅក្នុងសេដ្ឋកិច្ចពិភពលោកបានកើនឡើងជាលំដាប់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបបានធ្វើឱ្យវៀតណាម ស្មើភាពគ្នាជាមួយនឹងដៃគូសំខាន់របស់ EU នៅក្នុងទ្វីបអាស៊ី ដូចជាជប៉ុននិងកូរ៉េខាងត្បូង។ ពោលគឺ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហភាពអឺរ៉ុបត្រឹមតែចុះហេត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសិង្ហបុរីប៉ុណ្ណោះ ហើយឥឡូវនេះគឺវៀត ណាមតែម្តង។ ភាគីសហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងទាំងពីរដែលបានចុះហត្ថលេខាជាមួយវៀតណាមលើកនេះ ហើយចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយ ដើម្បី EU អាចឈានទៅរកកិច្ចព្រមព្រៀងរួមមួយជាមួយអាស៊ានទាំង មូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ