|
នាយករដ្ឋមន្ត្រី Guinea – Bissau ប្រកាសលាលែងពីដំណែង |
(VOV)_នាថ្ងៃទី៩ កញ្ញា នាយករដ្ឋមន្ត្រី Guinea – Bissau លោក Baciro Dja បាន
ប្រកាសលាលែងពីដំណែង។សេចក្ដីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីពេល
តុលាការកំពូល Guinea Bissau ចេញសាលក្រមថា៖ សេចក្ដីសម្រេចចិត្តរបស់ប្រ
ធានាធិបតី Jose Mario Vaz ចាត់តាំងលោក Baciro Djaជាអ្នកប្រមុខរដ្ឋាភិបាល
គឺមិនសមស្របជាមួយរដ្ឋធម្មនុញ្ញនោះទេ។ ដូច្នេះ នាយករដ្ឋមន្ត្រី Baciro Dja បាន
ប្រកាសលាលែងពីដំណែង ក្រោយរយៈពេលលោកបង្កើតរដ្ឋាភិបាលថ្មី បានតែ២
ថ្ងៃតែប៉ុណ្ណោះ៕