នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០
នាថ្ងៃទី ៣ មេសា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយគណៈប្រតិ
ភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២០ ដែលប្រព្រឹកទៅ នៅរាជធានីភ្នំពេញ កម្ពុជា។ មុននោះ នាយប់ថ្ងៃទី ២ មេសា នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល
កម្ពុជា សម្តេចតេជោហ៊ុនសែន។នាយករដ្ឋមន្ត្រីទាំង២រូបបានសម្តែងនូវក្តីសប្បាយរីក
រាយចំពោះទំនាក់ ទំនងមិត្តភាពនិងសហប្រតិបត្តិការល្អប្រសើ រវាងប្រទេង២ក្នុងរយៈ
ពេលកន្លងមក។ នាយករដ្ឋមន្ត្រីទាំង២រូប បានឯកភាពជំរុញទំនាក់ទំនងសហប្រតិបត្តិ
ការលើគ្រប់វិស័យ រវាងប្រទេសទាំង២ នាពេលខាងមុខ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឲ្យខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រីទាំង២រូបប្រគល់ឲ្យ បណ្ដា
ក្រសួងផ្នែកទាក់ទិននៃប្រទេសទាំង២គួបផ្សំរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សារ
វរីយ៍ “ឆ្នាំមិត្តភាព វៀតណាម-កម្ពុជា” ក្នុងឆ្នាំ ២០១២ ការរំលឹកខួបអនុស្សារវរីយ៍លើកទី
៤៥ ទិវាបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ ទន្ទឹមនឹងនោះ ធ្វើល្អការងារ
ផ្សព្វផ្សាយអបរំ អំពីប្រពៃណីសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ វៀតណាម-កម្ពុជា ក្នុងប្រជាជននៅគ្រប់ស្រទាប់។
|
ពិធីជួបនាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋានពោធិ៍ចិនតុង កម្ពូជា
(Image: VOVonline) |
នាយករដ្ឋមន្ត្រីទាំង២រូប បានឯកភាពបន្តអនុវត្តការព្រមព្រៀងនានា ដែលទទួលបាន
ព្រមទាំង ប្រមូលផ្តុំដោះស្រាយជំពាក់ជំពិនបញ្ហាសេសសល់មួយចំនួន សំដៅជំរុញ
ឡ្បឿនការងារសំរេចការកំណត់ ខ័ណសីមានិងបោះបង្គោលព្រំដែន។ នាយរដ្ឋមន្ត្រី
Nguyen Tan Dung បានអះអាងថា៖ វៀតណាមគាំទ្រប្រធានបទនៃឆ្នាំប្រធានអាស៊ាន
របស់កម្ពុជា “អាស៊ាន៖ សហគមន៍តែមួយ ជោតវាសនាតែមួយ” និងជឿជាក់ថា៖ កម្ពុជានឹងរៀបចំសន្និសីទជាន់ខ្ពស់អាស៊ាន និងឆ្នាំប្រធានអាស៊ាន ប្រកបដោយជោគ
ជ័យ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏ស្នើដែរថា៖កម្ពុជាបន្តបង្កលាក្ខណៈសំរាប់
អាណិកជនវៀតណាមមានជីវភាពរស់នៅស្ថេរភាព រួមចំណែកចូលក្នុង ការអភិវឌ្ឍន៍
របស់កម្ពុជា ក៏ដូជា ការជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ រវាងប្រទេសទាំង២ ប្រជាជាតិទាំង២ ឲ្យខ្លាំងក្លាថែមទៀត៕