នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើអធិបតីសម័យប្រជុំប្រចាំខែឧសភា។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើអធិបតីសម័យប្រជុំប្រចាំខែឧសភា។ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ត្រូវប្តេជ្ញាចិត្តអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញក្នុងឆ្នាំ២០១២

VOV-ដូចនឹងព័ត៌មានដែលបានផ្សាយហើយ ក្រោមអធិបតីភាពរបស់​នាយក
រដ្ឋមន្ត្រី Nguyen Tan Dung នាថ្ងៃទី២៧ឧសភា រដ្ឋាភិបាលបានរៀបចំ​សម័យ
ប្រជុំប្រចាំខែឧសភា។ នៅសម័យប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានសង្កត់ធ្ងន់ថា ត្រូវប្តេជ្ញាចិត្តអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម​ដែល​បានដាក់ចេញក្នុងឆ្នាំ២០១២ ការជួយឧបត្ថម្ភដោះស្រាយការ
លំបាកក្នុង​ការផលិតអាជីវកម្មត្រូវដើរទន្ទឹមនឹងការរក្សាខ្ចាប់គោលដៅរាំង
ស្កាត់អតិផរណា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ដោយឈរលើមូលដ្ឋាននៃមតិ
ស្នើររបស់សមាជិករដ្ឋាភិបាល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឯកភាព ប្រមូលផ្តុំបង្កើនតម្រូវការសរុប​សំរាប់ខឿនសេដ្ឋកិច្ចជួយឧបត្ថម្ភទីផ្សារ។ នេះ មិនម៉ែនជាកញ្ចប់ជួយឧបត្ថម្ភថ្មីរបស់​រដ្ឋាភិបាលទេ គឺបង្កើនតម្រូវការសរុប តាមផែនការដែលបានដាក់ចេញតាំងពីដើម​ឆ្នាំ​និងមិនធ្វើឲ្យអតិផរណា
ត្រឡប់មកវិញ។
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ