នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន លើកទី៧
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន លើកទី៧ |
(VOV)_នាថ្ងៃទី៤ កក្កដា នៅទីក្រុងតូក្យូ (ជប៉ុន) បានប្រារព្វឡើងសន្និសីទជាន់
ខ្ពស់មេគង្គ-ជប៉ុន លើកទី៧ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសឡាវ កម្ពុជា ថៃ វៀតណាម និងជប៉ុន។គណៈប្រតិភូវៀតណាម ដឹកនាំដោយនាយករដ្ឋ
មន្ត្រី Nguyen Tan Dung ។ បណ្ដាថ្នាក់ដឹកនាំបានអនុម័តលើយុទ្ធសាស្ត្រតូក្យូរ
២០១៥ ឆ្ពោះទៅកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដំណាក់កាល ២០១៦-២០១៨
គឺធានាស្ថិរភាពតំបន់ ទទួលបានកំណើនគុណភាព នៅអនុតំបន់ទន្លេមេគង្គ។
ក្នុងសេចក្ដីថ្លែងការណ៍រួមមេគង្គ-ជប៉ុន បណ្ដាថ្នាក់ដឹកនាំបានកត់សម្គាល់
សារសំខាន់របស់សមុទ្រ ជាទ្រព្យសម្បត្តិរួមរបស់ពិភពលោក ហើយអះអាងនូវ
សារសំខាន់របស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធិក្នុងការធានាសន្តិសុខ សុវត្ថិភាព
នាវាចរណ៍ ក្នុងតំបន់ សង្កត់ធ្ងន់ទៅលើការអនុវត្តដោយគ្រប់គ្រាន់ និងប្រសិទ្ធិភាព
សេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួលអោយ
បានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ បណ្ដាថ្នាក់ដឹកនាំក៏បានរំលឹកឡើង
វិញនូវការសន្យាសិទ្ធិសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ សុវត្ថិភាពនាវាចរណ៍
និងដោះស្រាយជំលោះដោយសន្តិវិធី ដោយផ្អែកទៅលើគោលការណ៍ ច្បាប់អន្តរ
ជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ( UNCLOS) ឆ្នាំ
១៩៨២ ដែរ។
ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានសង្កត់ធ្ងន់ថា៖
“លទ្ធផលលេចធ្លោនៃសន្និសីទលើកនេះគឺជាការអនុម័តលើ “យុទ្ធសាស្ត្រទីក្រុង
តូក្យូឆ្នាំ ២០១៥” ដោយមានទិសដៅសហប្រតិបត្តិការ មេគង្គ-ជប៉ុន ដំណាក់កាល២០១៦-២០១៨ ។ គោលដៅរួមនៃយុទ្ធសាស្ត្រនេះគឺជំរុញកំណើនគុណភាព នៅអនុតំបន់ទន្លេមេគង្គ និងបើកចេញឱកាសសហប្រតិបត្តិការថ្មី រវាងជប៉ុន
និងបណ្ដាប្រទេសមេគង្គ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិមួយៗ
ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងក្នុងតំបន់ ៕