នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញទៅទស្សនា និងបំពេញការងារនៅខេត្ត Binh Dinh
(VOV World)ក្នុងរយះពេល ២ថ្ងៃ គឺថ្ងៃទី 31-មករា និងថ្ងៃទី 1 កុម្ភះ នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung និងក្រុមការងារនៃ រដ្ឋាភិបាល វៀតណាម បានអញ្ជើញទៅទស្សនា និងបំពេញការងារនៅខេត្ត Binh Dinh ។
នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមាន ជំនួប ធ្វើការជាមួយ ថ្នាក់ដឹកនាំរបស់ខេត្ត អំពីស្ថានភាពអនុវត្តន៏ភារកិច្ច អភិវឌ្ឈន៏សេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ 2012។ ថ្លែងមតិនៅទីនេះ នាយក រដ្ឋមន្ត្រី Nguyen Tan Dung ចាត់ទុកថា៖ Binh Dinh ត្រូវការពង្រីកថែមទៀត នូវ កំលាំងផ្ទៃក្នុង ដើម្បីឈានទៅមុខ ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើខេត្ត Binh Dinh ប្រមូលផ្តុំដោះស្រាយការលំបាក ក្នុង ការផលិត កសិកម្ម និងជលផល ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មជំរុញយ់ាងខ្លាំងផលិតកម្ម អាជីវកម្ម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន សង្កត់ ធ្ងន់ថា៖
បណ្ដាខេត្តនៅដំបន់ប៉ែកខាងត្បូងភាគកណ្ដាលវៀតណាម មានចំណុចលក្ខណះដូចគ្នាជាច្រើន ប៉ុន្តែ ខេត្តនិមួយៗ មានសាក្ដានុភាព និងឧត្ដមភាពខុសគ្នា… ដោយមានសក្ដានុភាពអំពីកំពង់ផែរ Binh Dinhឈរលំដាប់ថ្នាក់ទី3 ក្នុង ទូទាំងប្រទេស អំពីបរិមាណទំនិញ 6លានតោន។ គ្មានទីកន្លែងណា របស់ Tay Nguyenចេញទៅកំពង់ផែរលឿន ដូចជា Binh Dinh តាម ផ្លូវ លេខ 19។ នេះគឺជាប្រៀបខ្លាំងដើម្បីទាក់ទាញវិនិយោគ អភិវឌ្ឈន៏សេវាកម្ម។
ក៏ក្នុងដំណើរទស្សនា និងបំពេញការងារនៅខេត្ត Binh Dinh នាថ្ងៃទី 1 កម្ភះ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយក្រុមការងាររបស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅសាកសួរសុកទុក្ខបណ្ដាកម្មាភិបាល យុទ្ធជននៃ កងវរសេនាធំ លេខ 940 និង កងពលធំ លេខ372ទៀតផង៕