នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់
|
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ |
(VOV)_នារសៀលថ្ងៃទី១ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក
Christian Berger ក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា៖ក្នុងអាណត្តិ
របស់ខ្លួន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់Christian Berger នឹងមានការរួមវិភាគទានជាក់
ស្ដែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ វាយតំ
លៃខ្ពស់ចំពោះមតិ និងការខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូត នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc មានគោលបំណងថា៖ប្រទេសទាំងពីរបន្តបង្កលក្ខណះដើម្បីសហ
គ្រាសនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន១៥-២០
កោដដុល្លារអាមេរិក។ រួមជាមួយនោះគឺត្រូវជំរុញខ្លាំងកិច្ចសហប្រិតបត្តិការក្នុងវិស័យ
អប់រំ និងបណ្ដុះបណ្ដាលមុខវិជ្ជាជីវះ៕