នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖អាស៊ានត្រូវលើកកំពស់ការគោរពច្បាប់អន្តរជាតិ

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖អាស៊ានត្រូវលើកកំពស់ការគោរពច្បាប់អន្តរជាតិ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖អាស៊ានត្រូវលើកកំពស់ការគោរពច្បាប់អន្តរជាតិ

(VOV)_នារសៀលថ្ងៃទី៦ កញ្ញា នៅទីក្រុងវៀងច័ន្ទ បានបើកសន្និសីទកំពូលអា
ស៊ាន  លើកទី២៨-២៩ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ​ប្រទេសអាស៊ាន​ទាំង១០ ។
 នេះគឺជាឱកាសដើម្បីបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងដៃគូ​នានាជួបជុំគ្នា ពិ
ភាក្សាបន្ទាប់ពីពេលដែលអាស៊ានត្រូវបានបង្កើតនាថ្ងៃទី៣១ធ្នូ​ឆ្នាំ២០១៥។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំ​គណៈប្រតិភូវៀតណាម មានបទ
ថ្លែងមតិនៅក្នុងសន្និសីទ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃ
ខ្ពស់ចំពោះលទ្ធផលវិជ្ជមាននានា​ ក្នុងឆ្នាំ​ដំបូង​របស់សហគមន៍អាស៊ាន ក៏ដូចជាការ
ខំប្រឹងប្រែងរបសឡាវ ក្នុងថានះ​ជាប្រធានអាស៊ាននាឆ្នាំ២០១៦។ ស្ដីអំពីវិស័យសហប្រ
តិបត្តិការ នាយករដ្ឋមន្ត្រី បានស្នើថាត្រូវកំណត់ច្បាស់នូវសេចក្ដីស្នូល អាទិភាពក្នុងដំ
ណើការអនុវត្តចក្ខុ​វិស័យអាស៊ាន ២០២៥ និងផែនការនានា នៅលើវិស័យនយោបាយ
សន្តិសុខ ​សេដ្ឋកិច្ច វប្បធម៌និងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ