នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបចរចាជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi

(VOVWORLD) -នារសៀលថ្ងៃទី១៩ខែមេសា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ទីប្រឹក្សា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី២០ខែមេសា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក ភាគីទាំងពីរបានអនុវត្តន៍កិច្ចចរចា។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបចរចាជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi - ảnh 1ទិដ្ឋភាពនៃកិច្ចចរចា 

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាបានសម្តែងក្តីពេញចិត្តចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ាក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ភាគីទាំងពីរបានឯកភាព បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការនយោបាយ ការទូត តាមរយៈការជម្រុញរាល់ដំណើរទស្សនកិច្ចនិងជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់លើគ្រប់កាណាល់បក្ស រដ្ឋាភិ បាល រដ្ឋសភានិងជួបប្រាស្រ័យប្រជាជន ព្រមទាំងអនុម័តយ៉ាងឆាប់ៗ កម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-មីយ៉ាន់ម៉ា ដំណាក់កាល២០១៨-២០២៣។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ ឈរលើមូលដ្ឋានភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា ព្រមទាំងអះអាងនឹងខិតខំប្រឹងប្រែងទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង១ពាន់លាន ដុល្លាអាមេរិក។

        ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានបំណង បង្កើនថែមទៀតកិច្ចសហប្រ តិបត្តិការលើវិស័យមួយចំនួនទៀត ដូចជា ហិរញ្ញវត្ថុ ថាមពល ជួបប្រាស្រ័យប្រជាជន និងជម្រុញឲ្យបានខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ទេសចរណ៍ យុត្តិធម៌ អប់រំនិងវប្បធម៌ជាដើម។

        ផ្លាស់ប្តូរមតិលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុក ដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ រួមទាំងសន្យាអនុវត្តន៍ពេញ លេញប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចបានយ៉ាងឆាប់ៗ ក្រមប្រតិបត្តិសម្រាប់ភាគីនៅសមុទ្រខាងកើត (COC)។

        បន្ទាប់ពីកិច្ចចរចា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងទីប្រឹក្សា សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនពីររួមមាន៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃ សណីយ៍ ទូរគមនាគមន៍និងព័ត៌មានវិទ្យានិងអនុស្សរណៈយោគយល់ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ