នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang |
(VOV)_នារសៀលថ្ងៃទី១៧ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការជាមួយ
ថ្នាក់ដឹកនាំស្នូលរបស់ខេត្ត An Giang (ភាគខាងត្បូងវៀតណាម)ស្ដីអំពីស្ថានភាពអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយខេត្ត
ត្រូវមានដំណោះស្រាយជំរុញការធ្វើអាជីវកម្ម បង្កើនកំណើន។ នាយករដ្ឋមន្ត្រីវាយតំលៃ
ខ្ពស់សក្ដានុភាពរបស់ខេត្ត អំពីការអភិវឌ្ឍន៍កសិកម្មសេរីរាង្គ និងទេសចរណ៍។ ប៉ុន្តែ
នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកថា៖ បរិយាកាសវិនិយោគរបស់ខេត្តមិនទាន់ទាក់
ទាញនៅឡើយទេ។ ស្ដីអំពីភារកិច្ចនាពេលខាងមុខនេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានស្នើថា៖
“ខេត្តត្រូវយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ផ្លូវទឹក រៀបចំផែនការនិងជំរុញសង្គមភាវូបនីយកម្ម សំដៅទាក់ទាញការវិនិយោគ។ ឯជនណាអាចវិនិយោគគឺត្រូវ
អនុញ្ញាតិអោយវិនិយោគ ទាំងមធ្យោបាយ និងទីចំណត។ មានផ្លូវទឹកប្រវែងជាងបី
ពាន់គីឡូម៉ែត្រ ខេត្ត An Giang ជាខេត្តមានឧត្តមភាពអំពីផ្លូវទឹកខ្លាំងជាងគេ ដូ
ច្នេះ ខេត្តត្រូវឆ្លៀតយកឱកាសនេះដើម្បីអភិវឌ្ឍន៍។”
នាយប់ថ្ងៃទី១៧វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ
ចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជនទាំងមូល រំលឹកខួបអនុស្សាវរីយ៍លើកទិ៨៦ទិវា
បង្កើតរណសិរ្យមាតុភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៦)
នៅខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានអះអាងថា៖
“ ក្រៅពីអត្ថន័យខាងនយោបាយដ៏ធំធេង យើងត្រូវរៀបចំសកម្មភាពជាក់
ស្ដែងនានា រួមដៃកសាងជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយល្អប្រសើរទាំង
ខាងសម្ភារះនិងស្មារតីអនុវត្តល្អចលនាធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងតំបន។
ដូច្នេះ ខ្ញុំមានគោលបំណងថា៖បងប្អូន អង្គការរណសិរ្យមាតុភូមិផ្តល់មតិកសាង
បក្ស។ បក្សចង់ខ្លាំងក្លាគឺត្រូវមានប្រជាជន។បក្សចង់សម្រេចភារកិច្ចប្រកបដោយ
ល្អប្រសើរគឺត្រូវស្ដាប់មតិរបស់ប្រជាជន ដើម្បីបំរើប្រជាជនបានល្អថែមទៀត៕”