នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាអធិបតីសន្និសីទស្តីពីដំណោះស្រាយអភីវឌ្ឍន៍ផ្នែកឧស្សាហកម្មឈើ

(VOVWORLD) - នាព្រឹកថ្ងៃទី៨ខែសីហា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី សន្និសីទ “ទិសដៅ ដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ឆាប់រហស ចីរភាពផ្នែកកែច្នៃឈើនិង ផលិតផលព្រៃឈើនាំចេញ" ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាអធិបតីសន្និសីទស្តីពីដំណោះស្រាយអភីវឌ្ឍន៍ផ្នែកឧស្សាហកម្មឈើ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត baochinhphu.vn)

រួមក្នុងសន្និសីទនេះមានវត្តមាន  ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ថ្នាក់ដឹក នាំនៃក្រសួងមួយចំនួន ភ្ញៀវអន្តរជាតិនិងសហគ្រាសជាង ៣០០ ដែលតំណាងឱ្យសហគ្រាសកែច្នៃឈើចំនួន ៤.៥០០ នៅទូទាំងប្រទេស។”

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានលើកឡើងថា ឧស្សាហកម្មកែច្នៃឈើនិងរុក្ខកម្មជាមុខទំនិញនាំចេញដ៏សំខាន់និងជាទំនិញនាំចេញបានហួសកម្រិតរបស់វៀតណាម។ ពោលគឺ កាលពីឆ្នាំមុននេះ តម្លៃនៃការនាំចេញឈើនិងរុក្ខកម្មបានកើនឡើងជាង ៨ពាន់លានដុល្លារអាមេរិក ហើយគោលដៅនៅឆ្នាំនេះទទួលបានយ៉ាងហោចណាស់ ៩ ពាន់លានដុល្លារអាមេរិកផងដែរ។ ការកែច្នៃឈើនិងផលិតផលព្រៃឈើកំពុងបង្កើតការងារធ្វើសម្រាប់កម្មករជាង ៥០ម៉ឺននាក់នៅក្នុងសហគ្រាសនិងកម្មកររាប់លាននាក់នៅតំបន់ភ្នំក្នុងវិស័យដាំព្រៃឈើនិងការផ្គត់ផ្គង់វត្ថុធាតុដើម។

សូមគូសបញ្ជាក់ថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកនិងលំដាប់លេខ ២ នៅទ្វីបអាស៊ី ដោយសារការនាំចេញឈើនិងផលិតផលព្រៃឈើ។ រហូតមកដល់ពេលនេះឈើនិងផលិតផលព្រៃឈើរបស់វៀតណាមមានវត្តមាននៅក្នុងប្រ ទេសនិងតំបន់ដែនដីជាង ១២០ ។ ទីផ្សារសំខាន់ៗរបស់វៀត ណាមគឺអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូងនិងសហភាពអឺរ៉ុបEU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ