នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង NASDAQ បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកនោះ នាថ្ងៃទី២៩ឧសភា (តាមម៉ោងអាមេរិក) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ ទទួលជួបជាមួយលោក Robert H.McCooey Jr អនុប្រធានជាន់ខ្ពស់របស់ផ្សារហ៊ុន NASDAQ (អាមេរិក)។ ��៍ជនវៀតណាមនៅអាមេរិកទៀតផង។

 

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទស្សនាទីក្រុងញូវយ៉ក ជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក Antonio Guterres និងចូលរួមពិធីរំលឹកខួបលើកទី៤០នៃ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិផងដែរ៕

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង NASDAQ បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1 ទិដ្ឋភាពនៃជំនទួបធ្វើការ

នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិ បាលវៀតណាមជានិច្ចកាលគាំទ្រនិងមានគោលបំណងថា លទ្ធផលសហប្រតិបត្តិ ការនេះនឹងនាំមកនូវជោគជ័យសម្រាប់ភាគីទាំងពីរ ព្រមទាំងរួមចំណែកជម្រុញប្រ សិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកនាពេលខាងមុខ។ នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា NASDAQ នឹងបន្តបើក ទូលាយកិច្ចសហប្រតិបត្តិការនិងផ្តល់ការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាថែមទៀត សម្រាប់សហ គ្រាសវៀតណាមរាយបញ្ជីមូលប័ត្រលើផ្សារហ៊ុន NASDAQ។ រីឯខ្លួនវិញ លោក Robert H.Mcooey Jr មានបំណងថា នឹងមានឱកាសបើកទូលាយកិច្ចសហប្រតិបត្តិ ការជាមួយសហគ្រាសវៀតណាមនិងបន្តទទួលបានការគាំទ្ររបស់លោកនាយករដ្ឋ មន្ត្រីនិងរដ្ឋាភិបាលវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ