នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្នើអោយខេត្ត Hung Yen ទាក់ទាញការវិនិយោគ
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្នើអោយខេត្ត Hung Yen ទាក់ទាញការវិនិយោគ |
(VOV)_នារសៀលថ្ងៃទី១១ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hung Yen ស្ដីអំពីស្ថានភាពអនុវត្តភារ
កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត។ សន្និដ្ឋានក្នុងជំនួបធ្វើការ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ខេត្តត្រូវពង្រីកប្រពៃណី កសាង
Hung Yen ក្លាយទៅជាខេត្តសម្បូរធូធារ។ ក្នុងនោះការងារដើមដំបូងត្រូវសម្រេចល្អ
ប្រសើរ នោះគឺការងាររៀបចំគំរោងផែនការ។ ក្នុងដំណើការអភិវឌ្ឍន៍ ខេត្តក៏ត្រូវយក
ចិត្តទុកដាក់ចំពោះកិច្ចការពារបរិស្ថាន ជីវភាពរស់នៅ។ រីឯ ក្នុងវិស័យឧស្សាហកម្ម
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា៖
“ ខេត្តត្រូវប្តេជ្ញាចិត្តខាងនយោបាយចំពោះបញ្ហាកំណែទម្រង់បរិយាកាសវិនិ
យោគ អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងដើម្បីជំរុញអង្គភាពអាជីវកម្ម
អភិវឌ្ឍន៍។ ទាក់ទាញខ្លាំងបណ្ដាអង្គភាពអាជីវកម្ម FDI បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម
រក្សាទុក កែច្នៃកសិផល និងបង្កលក្ខណះជំរុញអង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិង
មធ្យមអភិវឌ្ឍន៍ ដោះស្រាយបញ្ហាការងារធ្វើ៕”