នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Hoa Binh
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Hoa Binh |
(VOV)_នាថ្ងៃទី១៨ វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ
ចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Hoa Binh(ភាគខាងជើងវៀត
ណាម)។ ជួបសំណេះសំណាលជាមួយបងប្អូននៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានអះអាងនូវតួនាទីដ៏ធំធេងរបស់រណសិរ្យមាតុភូមិវៀតណាម និងសារ
សំខាន់ របស់ទិវាបុណ្យមហាសាមគ្គីប្រជាជាតិទាំងមូល ដែលបានគណៈកម្មាធិការរណៈ
សិរ្យមាតុភូមិគ្រប់ជាន់ថ្នាក់ រៀបចំឡើងជាប្រចាំឆ្នាំ ក្នុងទូទាំងប្រទេស។ នាយករដ្ឋ
មន្ត្រីក៏បានស្នើអោយរដ្ឋអំណាចនិងប្រជាជននៅទីនេះ ត្រូវយកចិត្តទុកដាក់ថែម
ទៀត ចំពោះការងារកាត់បន្ថយភាពក្រីក្រ លើកកំពស់ចំណេះដឹងសំរាប់ប្រជាជន
ធ្វើមានអោយគ្រួសារ និងសង្គមក្នុងអនាគត៕