នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសមាគមមេធាវី

(VOVWORLD) -នារសៀលថ្ងៃទី១១មករា នៅ ទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបជាមួយគណៈប្រតិភូសមាគមមេធាវីអាមេរិក (ABA) ដឹកនាំដោយលោកស្រី Hilarie Bass ប្រធានសមាគមដែលកំពុងពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសមាគមមេធាវី - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈ Thống Nhất-TTXVN)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀត ណាមកំពុងធ្វើ សមាហរណកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាគមមេធាវីអាមេរិក ជួយឧបត្ថម្ភសហព័ន្ធមេធាវីវៀត ណាមលើកកំពស់សមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិនាពេលខាងមុខ។ រីឯខ្លួនវិញ លោកស្រី Hilarie Bass បានសម្តែងក្តីសោមនស្សរីករាយចំពោះការដែល ABA និងសហព័ន្ធមេធាវីវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រម ពៀង សហប្រតិបត្តិការ ហើយអះអាងថា នឹងត្រៀមជាស្រេចជួយដំណើរការ អភិវឌ្ឍន៍របស់សហព័ន្ធមេធាវីវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ