នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បញ្ចប់ប្រកបដោយដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា
(VOVWORLD) - នាព្រឹកថ្ងៃទី២សីហានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai បញ្ចប់ប្រកបដោយដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌាចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ សីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។
ក្នុងអំឡុងពេល២ថ្ងៃនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីមានសកម្មភាពចម្រុះជាង ២០ ជាមួយវិស័យនិងផ្នែកផ្សេងៗគ្នា។ ជាពិសេស នាយករដ្ឋមន្ត្រីបានជួបពិភាក្សា និងជួបសវនាការជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ប្រធានាធិបតីឥណ្ឌា លោក Droupadi Murmu ប្រធានព្រឹទ្ធសភាឥណ្ឌា លោក Jagdeep Dhankhar និងប្រធានសភាតំណាងរាស្ត្រឥណ្ឌា លោក Om Birla។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានជួបជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយឥណ្ឌាមួយចំនួន; ចូលរួមវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា; ធ្វើការជាមួយមេដឹកនាំនៃសាជីវកម្មសេដ្ឋកិច្ចឈានមុខគេរបស់ ឥណ្ឌា; ថ្លែងសុន្ទរកថាគោលនយោបាយនៅក្រុមប្រឹក្សាឥណ្ឌាស្តីពីកិច្ចការពិភពលោក; ទស្សនាស្ថានទូតនិងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅឥណ្ឌា។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាកចេញពីទីក្រុង New Delhi បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា។ រូបថត៖ Duong Giang/TTXVN |
ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួង ស្ថាប័ននានានៃភាគីទាំងពីរបានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៩ លើវិស័យសុខាភិបាល ច្បាប់ យុត្តិធម៌ ការទូត ការបណ្តុះបណ្តាលធនធានមនុស្ស និងវិទ្យាសាស្ត្រ កសិកម្ម វិទ្យុនិងទូរទស្សន៍ ទេសចរណ៍ វប្បធម៌ និងកសិកម្ម។ សហគ្រាសនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន ១០ លើវិស័យជាច្រើនផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅកាន់ប្រទេសឥណ្ឌា បានរួមចំណែកនាំយកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា ឈានចូលទំព័រថ្មីមួយ ដែលកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង៕