នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ វៀតណាមប្រកាសលទ្ធផលសន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍
|
នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ វៀតណាមប្រកាសលទ្ធផលសន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV – 9 |
(VOV)_បន្ទាប់ពីពេលបញ្ចប់សន្និសីទជាន់ខ្ពស់តំបន់ត្រីកោលអភិវឌ្ឍន៍កម្ពុជា-
ឡាវនិងវៀតណាម លើកទី៩ នៅសៀមរៀប កម្ពូជា នាយករដ្ឋមន្ត្រីកម្ពូជា សម្ដេចតេ
ជោហ៊ុនសែន នាយករដ្ឋមន្ត្រីឡាវ លោក Thonglun Sisulith និងនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញសហអធិបតីសន្និសីទកាសែត ជូនដំ
ណឹងអំពីលទ្ធផលរបស់សន្និសីទ។ បណ្ដានាយករដ្ឋមន្ត្រីបានអោយដឹងថា៖ អង្គសន្និ
សីទបានឯកភាពប្រគល់អោយក្រសួងកសិកម្មនៃប្រទេសទាំងបី រួមសហការកសាង
ផែនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកៅស៊ូ និងប្រគល់អោយគណៈកម្មាធិការសម្រប
សម្រួលរួមកសាងគំរោងផែនការអភិវឌ្ឍន៍ផ្នែកទេសចរណ៍តំបន់ កម្ពុជា-ឡាវ-វៀត
ណាម។បណ្ដាភាគីក៏មានគោលបំណង៖ផ្តល់អាទិភាពនិងបង្កលក្ខណះងាយស្រួលថែម
ទៀតសំរាប់វិស័យពាណិជ្ជកម្ម និងវិនិយោគចំពោះតំបន់ត្រីកោណ សម្រេចផែនការ
អភិវឌ្ឍន៍ទេសចរណ៍និងផែនការធ្វើសកម្មភាពស្ដីអំពីការតភ្ពាប់ខឿនសេដ្ឋកិច្ច
ទាំងបី ដែលក្នុងនោះមានការតភ្ជាប់អំពីគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល
និងទេសចរណ៍៕