នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងដោះស្រាយមុខសញ្ញាមូលបង្កាច់រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងដោះស្រាយមុខសញ្ញាមូលបង្កាច់រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងដោះស្រាយមុខសញ្ញាមូលបង្កាច់រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ (


        Vovworld-នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែននាថ្ងៃទី២១សីហា​បាន​
បញ្ជាឲ្យស្ថាប័នមានសមត្កិច្ចអនុវត្តវិធានការគតិយុត្តិចំពោះមុខសញ្ញា​មូលបង្កាច់
រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។​ កេហទំព័រ CEN បានដក់ស្រង់​ពាក្យ​អ្នក
នាំពាក្យរដ្ឋាភិបាលកម្ពុជាលោកផៃស៊ីផានបានឲ្យដឹងថា ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា
រដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២១សីហានាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន​បានសំណូមពរ
ស្ថាប័នមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលមាវិធានការគតិយុត្តិ​ចំពោះបុគ្គលអង្គការ
ដែលបន្តមូលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាដែលប្រើប្រាស់​ផែនទីក្លែងក្លាយក្នុង
សកម្មភាពកំណត់ព្រំដែនជាមួយប្រទេសជិតខាង។ មន្ត្រីរូប​នេះ​បានសង្កត់ធ្ងន់ថា
ការសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន​គឺ​សំដៅធានានិងលើក
កំពស់តួនាទីការពារច្បាប់ធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៃរដ្ឋាភិបាល
ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។

        សេចក្តីព្រមានរបស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបាននាំចេញមួយថ្ងៃក្រោយ
ពេលគណៈកម្មាធិការត្រួតពិនិត្យផែនទីព្រំដែនកម្ពុជាបានបញ្ជាក់ផែនទីដែល
រដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីកំណត់ព្រំដែនជាមួយវៀតណាមដូចគ្នានឹងផែនទី
ដែលអង្គការសហប្រជាជាតិឲ្យកម្ពុជាខ្ចី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ