នាយករដ្ឋមន្ត្រីចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា

(VOVworld) – នាថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានអញ្ជើញ
ទៅកាន់រដ្ឋធានី New Dehli ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌា​ ក្នុងរយៈ
ពេល ៣ ថ្ងៃ តាមសេចក្តីអញ្ជើញរបស់សមភាគីឥណ្ឌា លោក  Manmohan Singh។ តាម
គំរោង ភាគីទាំង ២ នឹងពិភាក្សាអំពីរាល់បញ្ហាទាក់ទិន ដល់ព្រំដែន ប្រភពទឹកការទាក់
ទងផ្ទាល់ទីផ្សារនិងចុះហេត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការទ្វេភាគី។ ក្នុងសេចក្តីថ្លែងការដែលបាននាំចេញមុននឹង ដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេស
ចិនក៏បានអះអាងថា៖ ដំណើរ ទស្សនកិច្ចនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រីចិន លោក Li
Keqiang បានសរឲ្យ ឃើញថា៖​ ចិនជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនាងសំ
ខាន់ជាមួយ​ប្រទេសជិតខាងឥណ្ឌា។ ទន្ទឹមនឹងនោះ ចិនសង្ឃឹមថា៖ ដំណើរទស្សនកិច្ច
លើក នេះ នឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធិសាស្ត្រទ្វេភាគីចិន-ឥណ្ឌា ជា
ពិសេស លើវិស័យវិនិយោគពាណិជ្ជកម្មនិងអភិវឌ្ឍន៍ហេដ្ឋារចណាសម្ព័ន្ធ ឲ្យខ្លាំងក្លា
ថែមទៀត។ បន្ទាប់ពីឥណ្ដា នាយករដ្ឋមន្ត្រី Li Keqiang នឹងទៅដំណើរទស្សនកិច្ចនៅ
ប៉ាគីស្ថាន ស្វីសនិងអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ