នាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក​ស្រី Peatongtarn Shinawatra - ស្ពានតភ្ជាប់​ជំនាន់ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសថៃ

(VOVWORLD) - ប្រធានសភាតំណាងរាស្រ្តថៃ លោក Wan Noor នៅរសៀលថ្ងៃទី ១៦ ខែសីហាបានបញ្ជូនឯកសារតែងតាំងលោកស្រី Paetongtarn Shinawatra សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថៃទី៣១ ដើម្បីសុំការយល់ព្រមពីរាជវង្សានុវង្សថៃ ហើយពិធី ទទួលសច្ចាប័នពីរាជវង្សានុវង្ស ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ (១៨ សីហា)។

មុននោះ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ កាលពីរសៀលថ្ងៃទី ១៦ ខែសីហា លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងមុខតំណែងថ្មី ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងផ្តល់សិទ្ធិដល់ប្រជាជនថៃគ្រប់រូប។

នាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក​ស្រី Peatongtarn Shinawatra - ស្ពានតភ្ជាប់​ជំនាន់ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសថៃ - ảnh 1យករដ្ឋមន្ត្រីជាប់ឆ្នោត លោកស្រី Peatongtarn Shinawatra - ស្ពានតភ្ជាប់ជំនាន់ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសថៃ។ រូបថត៖ Thairath

ដោយមានសំឡេងគាំទ្រចំនួន ៣១៩ សំឡេងប្រឆាំងចំនួន ១៤៥ និងសំឡេងអនុប្បវាទចំនួន ២៧ ក្នុងចំណោមសម្លេងឆ្នោតសរុប ៤៩១ លោកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីរក្នុងប្រវត្តិសាស្ត្រ "ទឹកដីនៃប្រាសាទមាស" និងជាសមាជិកទីបីក្នុងគ្រួសារ Shinawatra កាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Thaksin Shinawatra និងលោកស្រី Yingluck Shinawatra ។

មតិសាធារណៈជនថៃបានវាយតម្លៃជាវិជ្ជមានលើការដែលលោកស្រី Paetongtarn ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ដោយចាត់ទុកថា លោកស្រី Paetongtarn ជាមួយនឹងអាយុនៅក្មេង និងមានការគាំទ្រពីក្រុមការងារដែលមានបទពិសោធន៍ អាចជួយបង្កើតការតភ្ជាប់រវាងមនុស្សជំនាន់ថ្មី និងមនុស្សចាស់នៅក្នុងប្រទេសថៃ។ ក្រុមអ្នកសង្កេតការណ៍ជឿថា ក្រោមការដឹកនាំរបស់លោកស្រី Paetongtarn គោលនយោបាយសេដ្ឋកិច្ចភាគច្រើនរបស់ប្រទេសថៃនឹងបន្តអនុវត្តដូចការគ្រោងទុក ដែលជួយស្តារឡើងវិញទំនុកចិត្តរបស់វិនិយោគិនដែលមកបណ្ដាក់ទុននៅប្រទេសថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ