នាយករដ្ឋមន្ត្រីជប៉ុនថ្មីចង់កែលំអរទំនាក់ទំនងជាមួយកូរ៉េខាងត្បូង
|
នាយករដ្ឋមន្រ្តីជប៉ុនថ្មី Zhizo Abe (រូបថតៈ Internet) |
(VOVworld)-តាមទីភ្នាក់ងារសាព័ត៌មានជប៉ុន Kyodoឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មី
របស់ប្រទេសនេះ Zhizo Abe នាថ្ងៃទី១មករាបានចេញសារាចរណ៌បញ្ជាឲ្យបេសក
ជនពិសេស Fukushiro Nukaga ទៅកាន់កូរ៉េខាងត្បូងសំដៅស្វែងរកវិធានការកែ
លំអទំនាក់ ទំនងជាមួយ Seoul។ នាយករដ្ឋមន្រ្តី Abe មានផែនការបញ្ចូនលោក
Nukagaជាសមាជិកសភាជើងចាស់១រូបនិងជាអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុទៅ
កាន់កូរ៉េខាងត្បូងដើម្បីជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងទើបនឹងជាប់ឆ្នោត
Park Gern Hye នាថ្ងៃទី៤មករាខាងមុខ។ ថ្លែងមតិបន្ទាប់ពីការជួបសន្ទនាជាមួយ
នាយករដ្ឋមន្រ្តីជប៉ុន Abe លោក Nukaga បានឲ្យដឹងថា នាយករដ្ឋមន្រ្តី Abeបាន
សំណូមពរឲ្យលោកផ្ញើរសារជូនប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun
Hye ដោយមានខ្លឹមសារថា ជប៉ុនចាត់ទុកទំនាក់ទំនងជាមួយកូរ៉េខាងត្បូងគឺមាន
សារៈសំខាន់បំផុត និងកូរ៉េខាងត្បូងជាអ្នកជិតខាងសំខាន់បំផុតរបស់ជប៉ុន
ផងដែរ៕