នាយករដ្ឋមន្ត្រីដាណឺម៉ាក់ Helle Thorning Schimidt នឹងមកបំ ពេញទស្សន កិច្ចជាផ្លុវការនៅវៀតណាម
(VOV)_ទទួលសេចក្ដីអញ្ចើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នាយករដ្ឋមន្ត្រីដាណឺម៉ាក់ លោកស្រី Helle Thorning Schimidt នឹងមកបំ
ពេញទស្សន កិច្ចជាផ្លុវការនៅវៀតណាម ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី៧ និងថ្ងៃទី៨
វិច្ឆិកាឆ្នាំ២០១២។ ដំណើរទស្សនកិច្ចលើកនេះ ជាឱកាសដើម្បីប្រទេសទាំងពីរ ជំរុញ
ថែម ទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងឱកាសនេះដែរ ក្រ
សួងធាតុអា កាស និងថាម ពលដាណឺម៉ាក់ និងក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀត
ណាម នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀង សហប្រតិបត្តិការ។ តាមនោះ ដាណឺ
ម៉ាក់នឹងផ្តល់ ទឹកប្រាក់ចំនួន ១៤លានដុល្លារអាមេរិក ជួយឧបត្ថម្ភ បណ្ដាអង្គភាពអាជីវ កម្មតូចនិងមធ្យម វៀតណាមក្នុងវិស័យប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ តាមឯកអគ្គរដ្ឋទូតដាណឺម៉ាក់ ប្រចាំនៅវៀតណាម John Nielse បានអោយដឹងថា៖ ដានណឺម់ាក់ បានកំណត់ថា៖ វៀតណាមស្ថិតនៅក្នុងចំណោមទីផ្សារ ដែលកំពុង
លេចចេញ ចំនួន១០ លើពិភពលោក ដូច្នេះអង្គភាពអាជីវកម្មដាណឺម៉ាក់ជាច្រើន
យកចិត្តទុកដាក់យ៉ាងខ្លាំងស្វែងរកឱកាសរកស៊ីនៅវៀតណាម៕
|
នាយករដ្ឋមន្ត្រីដាណឺម៉ាក់ Helle Thorning Schimidt (internet) |