នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long
|
នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long |
(VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្តវាលទំនាបទន្លេCuu Long
នាព្រឹកថ្ងៃទី១៣ មិថុនា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានអញ្ជើញទៅបំពេញការងារនៅវិទ្យាស្ថានស្រូវ វាលទំនាបទន្លេCuu Long។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា៖
“ បំរ៉ែបំរួលអាកាសធាតុនៅវាលទំនាបទន្លេCuu Long កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង
ក្លា។វៀតណាមបាត់បងស្រូវចំនួនមួយលានតោន ដោយសារជាតិប្រៃជ្រាបចូល។ ដូច្នេះ
យើងត្រូវស្រាវជ្រាវពូជ របៀបទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដូចសព្វថ្ងៃនៅវាលទំ
នាបទន្លេCuu Long។”
ក៏ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំទីក្រុង Can Tho អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច និងសង្គមកិច្ច៕