នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោតសកល

នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោតសកល - ảnh 1
ការអំពាវនាវរបស់លោកស្រី Yingluck Shinawatra ត្រូវបានឲ្យដឹងក្នុងខណៈដែល
បាតុករនៃភាគីប្រឆាំងរាប់ពាន់នាក់បន្តធ្វើបាតុកម្មនៅ រាជធានីបាងកក (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៥ មករា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck
Shinawatra បានអំពាវនាវឲ្យប្រជាជននៃប្រទេសនេះទៅបោះឆ្នោតក្នុងការបោះឆ្នោត
សកលមុនកាលកំណត់ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។ តាម
លោកស្រី Yingluck Shinawatra មានប្រកាសថាក្នុងកាលៈទេសៈនាបច្ចុប្បន្ន​នៅថៃ ការបោះឆ្នោតសកលមុខកាលកំណត់គឺជាវិធានការល្អតែមួយគត់សំរាប់រាល់បញ្ហា
នៅសេសសល់។ នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃបានសង្កត់ធ្ងន់ថា ៖ ស្ថានភាព
អស្ថិរភាពខាងនយោបាយកំពុងជះឥទ្ធិពលអក្រក់ដល់ខឿនសេដ្ឋកិច្ចរបស់ប្រទេស
ជាតិ ជាពិសេសគឺផ្នែកទេសចរណ៍។ ការអំពាវនាវរបស់លោកស្រី Yingluck Shinawatra ត្រូវបានឲ្យដឹងក្នុងខណៈដែលបាតុករនៃភាគីប្រឆាំងរាប់ពាន់នាក់បន្តធ្វើបាតុកម្មនៅ
រាជធានីបាងកកសំដៅទាមទាឲ្យនាយករដ្ឋមន្ត្រី Yingluck លាលែងពីដំណែង។ តំណាង
នៃភាគីប្រឆាំងបានឲ្យដឹងថា៖ នេះគឺជា ការដង្ហែក្បួនដំបូងដែលចាប់ផ្តើមឲ្យចលនា
“ទ​​ន្ត្រានគាន់កាប់” រាជធានី នាថ្ងៃទី ១៣ មករា តាមផែនការ។ ឧបនាយករដ្ឋមន្ត្រី
បណ្ដោះអាសន្នថៃ លោក Surapong Tovichakchaikul បានឲ្យដឹងថា៖ ចលនាទ​​ន្ត្រាន
គាន់កាប់” រាជធានីពោលខាង​លើរបស់ភាគីប្រឆាំងគឺខុសច្បាប់និងរដ្ឋអំណាចនឹង
អនុវត្តសកម្មភាពគត្តិយុត្តិ ចំពោះថ្នាក់ដឹកនាំបាតុកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ