នាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយអតីតយុទ្ធជនគំរូ
|
នាយករដ្ឋមន្ត្រីបានទទួលជួបសន្ទនាជាមួយអតីតយុទ្ធជនគំរូ (VOV) |
Vovworld-នារសៀលថ្ងៃទី២ធ្នូ នៅពិធីទទួលជួបសន្ទនាជាមួយដំណាងដែល
ចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិសមាគមអតីតយុទ្ធជនវៀតណាម
លើកទី៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថាសមាគម
អតីតយុទ្ធជនវៀតណាមជាអង្គការនយោបាយសង្គមជឿទុកចិត្តរបស់បក្សបានធ្វើ
សកម្មភាពយ៉ាងសកម្មនិងប្រសិទ្ធភាពលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីមានបំណង
ថ្នាក់ដឹកនាំសមាគមសមាជិកគំរូទាំងអស់បន្តរួមចំណែកជាក់ស្ដែងទៅលើភារកិច្ចរួម
លើវិស័យទាំងអស់ អភិវឌ្ឍន៍សេដ្ឋកិច្ចជួយគ្នាកាត់បន្ថយភាពក្រីក្ររួមចំណែកកសាង
ប្រព័ន្ធនយោបាយ ពិសេសគឺនៅថ្នាក់មូលដ្ឋាន រួមចំណែកអនុវត្តល្អគោលការណ៍
គោលនយោបាយរបស់បក្សរដ្ឋ៕