នាយករដ្ឋមន្ត្រីបានធ្វើអធិបតីសម័យប្រជុំប្រចាំខែមករាឆ្នាំ២០១៥
|
នាយករដ្ឋមន្ត្រីបានធ្វើអធិបតីសម័យប្រជុំប្រចាំខែមករាឆ្នាំ២០១៥ (VGP) |
Vovworld-នាថ្ងៃទី៣០មករានៅទីស្ដីការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រដ្ឋាភិបាលបានប្រជុំប្រចាំខែ
មករាឆ្នាំ២០១៥ ស្ថានភាពលាតត្រដាងសេចក្តីសំរេចចិត្តលេខ០១របស់រដ្ឋាភិបាល
ស្ដីពីភារកិច្ចដំណោះស្រាយសំខាន់បញ្ជាណែនាំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងពង្រាងថវិការរដ្ឋឆ្នាំ២០១៤។
ថ្លែងមតិបើកសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានស្នើ
សមាជិករដ្ឋាភិបាលរួមមតិក្នុងការម្ចាស់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចមុននឹងបំរ៉ែបំរួល
ដ៏ស្មុគស្មាញនៃតំលៃប្រេងពិភពលោក។ ទន្ទឹមនឹងនោះបន្តពិភាគ្សា ដាក់ចេញ
ដំណោះស្រាយស្ដីពីបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោះស្រាយការលំបាកសំរាប់
ផលិតកម្មអាជីវកម្ម បន្តកែលំអរបរិយាកាសអាជីវកម្ម រៀបចំរចនាសម្ព័ន្ធអង្គការ
ឥណទានឡើងវិញ ក៏ដូចជាផែនការត្រៀមរៀបចំសំរាប់បុណ្យតេតប្រពៃណី ធានា
ឲ្យប្រជាជនទទួលបុណ្យតេតសប្បាយសុវត្ថិភាពសន្សំសំចៃជាដើម៕
ទាក់ទិនដល់បញ្ហាសុវត្ថិភាពព័ត៌មានសុវត្ថិភាពអនាម័យម្ហូបអាហារនិងចរាចរណ៍
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរឲ្យបណ្ដាក្រសួងផ្នែកតំបន់នានាបន្ត ម្ចាស់ការរផ្តល់ព័ត៌មានដ៏ចាប់រហ័សត្រឹមត្រូវនិងទាន់ពេលវេលាសំរាប់បណ្ដាស្ថាប័ន សារព័ត៌មានសំដៅកំណត់ទិសដៅសាធារណៈមតិនិងបង្កើតភាពព្រមៗគ្មាក្នុងសង្គម
ព្រមទាំង ដោះស្រាយយ៉ាងម៉ត់ចត់តាមច្បាប់ករណីរំលោភច្បាប់។ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមក៏បានប្រគល់ឲ្យក្រសួងគមនាគមន៍និងដឹកជញ្ជូនសហការ ជាមួយក្រសួងនគរបាលក្រួងយុត្តិធម៌ស្រាវជ្រាវនិងនាំចេញការផ្តើមគំនិតការកំណត់ ដោះស្រាយករណីរំលោភលើច្បាប់ចរាចរណ៍ជាដើម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរថា៖ ក្នុងរយៈពេល ៩ ថ្ងៃបុណ្យតេតប្រពៃណីខាងមុខ បណ្ដាក្រសួង ផ្នែកប្រមូលផ្តុំបញ្ជាណែនាំសំដៅកាត់បន្ថយឧប្បត្តិហេតុចរាចរណ៍ បង្កើនវិធានការ ធានាសុវត្ថិភាពអនាម័យម្ហូបអាហារ ជាដើម៕