នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំភារកិច្ចផ្នែក ឧស្សាហពាណិជ្ជកម្ម ឆ្នាំ២០១៣
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមសន្និសីទស្ដីពីការអនុវត្តភារកិច្ចនៃផ្នែកឧស្សាហ-ពាណិជ្ជកម្មឆ្នាំ២០១៣។ |
VOV-នាព្រឹកថ្ងៃទី១១មករានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានចូលរួមសន្និសីទស្ដីពីការអនុវត្តភារកិច្ចនៃផ្នែក
ឧស្សាហ-ពាណិជ្ជកម្មឆ្នាំ២០១៣។ ថ្លែងមតិបញ្ជានៅសន្និសីទ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសំណូមពរថា ផ្នែកឧស្សាហពាណិជ្ជកម្មទាំងមូលអនុវត្ត
យ៉ាងដាច់ខាតតាំងពីដើមឆ្នាំ២០១៣បណ្ដាដំណោះស្រាយបញ្ជាណែនាំអនុវត្ត
ផែនការឆ្នាំ២០១៣ ប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់ផលិតកម្មអាជីវកម្ម
ដោះស្រាយទំនិញសេសសល់ក្នុងឃ្លាំងជាដើម។ នាយករដ្ឋមន្ត្រីបានរំលឹក
ផ្នែកឧស្សាហពាណិជ្ជកម្មប្រមូលផ្ដុំអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ចាត់ទុកនេះជា
ភារកិច្ចស្នូលមួយក្នុងឆ្នាំ២០១៣ផ្សាភ្ជាប់នឹងការជំរុញអនុវត្តចលនាជន
វៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាមប្រកបដោយប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏សំណូមពរផ្នែកឧស្សាហពាណិជ្ជកម្មលើក
កំពស់ប្រសិទ្ធភាពសុពលភាពគ្រប់គ្រងរដ្ឋ ជំរុញការនាំចេញផ្សាភ្ជាប់នឹងការ
ពិនិត្យល្អការនាំចូល បន្តជំរុញផ្ទេរប្តូររូបសណ្ឋានកំណើន ពិនិត្យយុទ្ធសាស្ត្រ
ផែនការអភិវឌ្ឍន៍ឧស្សាហកម្មជាដើម៕
-VOV