នាយករដ្ឋមន្ត្រីបានបញ្ជាបើកការដ្ឋានសាងសង់កំពង់ផែអន្តរជាតិ Hai Phong។

នាយករដ្ឋមន្ត្រីបានបញ្ជាបើកការដ្ឋានសាងសង់កំពង់ផែអន្តរជាតិ Hai Phong។ - ảnh 1
នាយករដ្ឋមន្ត្រីបានបញ្ជាបើកការដ្ឋានសាងសង់កំពង់ផែអន្តរជាតិ Hai Phong។


         VOV-នាព្រឹកថ្ងៃទី១៤មេសានៅស្រុក Cat Hai ទីក្រុង​ Hai Phong នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានបញ្ជាបើក​ការដ្ឋាន​គំរោងការសាងសង់
សំណង់កំពង់ផែច្រកទ្វារអន្តរជាតិ Hai Phong (កំពង់ផែ Lach Huyen)។ ​នេះជាគំរោង
ការមានអត្ថន័យសំខាន់ពិសេស មិនត្រឹមតែរួមចំណែក​ជំរុញ​សេដ្ឋកិច្ចសង្គម ធានា
សន្តិសុខការពារជាតិជំរុញដំណើរការ​ឧស្សាហូបនីយ​កម្ម-ទំនើបភាវូបនីយកម្មរបស់
ទីក្រុង Hai Phong ដំបន់ភាគខាងជើងនិង​ទូទាំង​ប្រទេស។ ថ្លែងមតិនៅពិធី
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

         “យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០ដែលបានអនុម័តនៅសន្និបាត
លើកទី៤គណៈកម្មាធិការមជ្ឈឹមបក្ស(នីតិកាលទី១០) បានកំណត់គោលដៅ​ដល់​ឆ្នាំ២០២០គឺខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសខ្លាំងអំពីសមុទ្រធ្វើមាន
ពីសមុទ្រធានារឹងមាំអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពជាតិលើសមុទ្រកោះរួម​ចំណែកសំខាន់ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម ធ្វើឲ្យ​ប្រទេសជាតិខ្លាំងមាំមួន។”

         គំរោងការកំពង់ផែច្រកទ្វារអន្តរជាតិ Hai Phong (កំពង់ផែ Lach Huyen)​មាន​កំរិតវិនិយោគសរុបប្រមាណ២៥លានលានដុងពីប្រភពទុន ODA របស់ជប៉ុន​និង​
ទុន​របស់រដ្ឋាភិបាលវៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ