នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសវនាការជាមួយប្រធានសភាជាតិរ៉ូម៉ានី

(VOVWORLD) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី នាព្រឹកថ្ងៃទី១៦ ខែមេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលជួបសវនាការជាមួយប្រធានសភាជាតិរ៉ូម៉ានី Liviu Dragnea។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសវនាការជាមួយប្រធានសភាជាតិរ៉ូម៉ានី - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សារវាងភាគីទាំងពីរ

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយរ៉ូម៉ានី ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សភារ៉ូម៉ានីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឲ្យសភាជាតិរ៉ូម៉ានី យកចិត្តទុកដាក់ក្នុងការជំរុញការជួបប្រាស្រ័យក៏ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេស គឺជំរុញការផ្លាស់ប្តូរលើវិស័យច្បាប់រវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ជាការឆ្លើយតបវិញ ប្រធានសភាជាតិរ៉ូម៉ានី Liviu Dragnea បានអះអាងថា សភាជាតិរ៉ូម៉ានី តែងតែគោរពនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយរ៉ូម៉ានី ដោយគាំទ្រនូវការវិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ នាពេលកន្លងទៅ។ លោក Liviu Dragnea ក៏បានសង្កត់ធ្ងន់ថា សភាជាតិរ៉ូម៉ានីតែងតែគាំទ្រនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពារវិនិយោគរវាង វៀត ណាមនិង EU ដែលនឹងបានចុះហត្ថលេខាក្នុងអាណត្តិជាប្រធាន EU ប្តូរវេណ របស់រ៉ូម៉ានី លើកនេះតែម្តង។ លោកប្រធានសភាជាតិរ៉ូម៉ានីបានចាត់ទុកថា នេះជាពេលវេលាសំខាន់ សម្រាប់បង្កើនថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ  ដែលប្រទេសទាំងពីរមានសក្កានុពលនិងប្រៀបខ្លាំង ដូចជា សេដ្ឋកិច្ច ពាណិជ្ជ កម្ម ប្រេងឧស្ម័ន កសិកម្ម អប់រំនិងពលកម្មជាដើម។

នេះក៏ជាសកម្មភាពចុងក្រោយក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានីរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Bucharest ដើម្បីធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឆែក តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Andej Babis៕

ប្រតិកម្មទៅវិញ

ផ្សេងៗ