នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ស្នើអោយជំរុញខ្លាំងការងារប្រឡងប្រណាំងនិងលើកសរសើរ

នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ស្នើអោយជំរុញខ្លាំងការងារប្រឡងប្រណាំងនិងលើកសរសើរ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ស្នើអោយជំរុញខ្លាំងការងារប្រឡងប្រណាំងនិងលើកសរសើរ

(VOV)_នាព្រឹកថ្ងៃទី១មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Tan Dung ​ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរ​
មជ្ឈឹម បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៦៣ របស់ក្រុមប្រឹក្សាប្រឡង​ប្រណាំង
និងលើកសរសើរមជ្ឈឹម ដើម្បីវាយតំលៃអំពីលទ្ធផលអនុវត្តភារកិច្ច ​ការងារក្នុងឆ្នាំ
២០១៥ និងនាំចេញភារកិច្ចស្នូល ក្នុងឆ្នាំ២០១៦។​ថ្លែងមតិនៅទីនេះ លោក Nguyen
 Tan Dung បានសង្កត់ធ្ងន់ថា៖

          “ ស្ថាប័នគ្រប់ជាន់ថ្នាក់ និងតំបន់ត្រូវបន្តរក្សា ពង្រឹងនិងពង្រីកចលនា​ប្រឡង​
ប្រណាំងស្នេហារជាតិ ដោយប្រធានបទនានា ក្តាប់ជាប់ភារកិច្ចខាងនយោបាយ
​របស់ខ្លួន មានគោលដៅ សំណូមពរ និងបទដ្ឋានជាក់ស្ដែង។ ទន្ទឹមនឹងនោះ ​អនុវត្ត
ការបូកសរុប លើកសរសើរអោយទាន់ពេលវេលា និងពង្រីករូបសណ្ឋានល្អនានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ