នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា ម៉ុងហ្គោលី Miyegombyn Enkhbold

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ុងហ្គោលី
នាថ្ងៃ ទី១៤កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
 បាន អញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា ម៉ុងហ្គោលី Miyegombyn Enkhbold។
នៅ ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងលើការសន្យាបង្កើនកិច្ចសហប្រតិបត្តិការ
រវាង ប្រទេសទាំងពីរក្នុងបណ្តាបញ្ហាទ្វេភាគីនិងនៅវេទិកាអន្តរជាតិនានា។​ភាគីទាំង
ពីរក៏បាន ចាត់ទុកថា គប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម
ឲ្យសម ស្របនឹងសុក្កានុភាពសហប្រតិបត្តិការវៀតណាម- ម៉ុងហ្គោលី។​រីឯខ្លួនវិញ
ប្រធានរដ្ឋ សភា ម៉ុងហ្គោលី បានសង្កត់ធ្ងន់ថា ម៉ុងហ្គោលីចាត់ទុកវៀតណាមជាដៃ
គូសំខាន់មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងអះអាងថា ម៉ុងហ្គោលីនឹងបន្តគោល
នយោបាយកិច្ច ការបរទេសដោយយកចិត្តទុកដាក់ទំនាក់ទំនងជាមួយវៀតណាមនា
ពេលខាងមុខ។

        ក្នុងព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម- ម៉ុងហ្គោលី។ ថ្លែងមតិ
នៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

        “វៀតណាមមានមុខទំនិញល្បីឈ្មោះជាច្រើនដែលអាចនាំចេញទៅ ម៉ុងហ្គោលី
ដូចជា កសិផល ម្ហូបអាហារ ជលផល និងមុខទំនិញជាច្រើនប្រភេទទៀត។​ផ្ទុយទៅ
​វិញ វៀតណាមចង់វិនិយោគចូល ម៉ុងហ្គោលីលើវិស័យរុករករ៉ែ បច្ចេកវិទ្យា ទេសចរណ៍
និង វិស័យដទៃមួយចំនួនទៀត។​វៀតណាមនិង ម៉ុងហ្គោលី នៅមានសក្កានុពលជា
ច្រើន ដូចជា មុខទំនិញម្ហូបអាហារមានគុណភាពខ្ពស់ និងផលិតផលរ៉ែផងដែរ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ