នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាអ្នកវិទ្យាសាស្ត្របន្តពិគ្រោះយោបល់ បដិវាទគោលនយោបាយ
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាអ្នកវិទ្យាសាស្ត្របន្តពិគ្រោះយោបល់ បដិវាទគោលនយោបាយ |
(VOV)_នាព្រឹកថ្ងៃទី១៧កុម្ភះនៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានរួមជាមយឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងសមា
ជិករដ្ឋាភិបាលមួយចំនួន បានជួបធ្វើការជាមយយក្រុមប្រឹក្សាមជ្ឈឹមសម្ព័ន្ធសមាគម
វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម។
សន្និដ្ឋាននៅក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអះអាងថា៖
“ ខ្ញុំវាយតំលៃខ្ពស់ចំពោះការកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាកម្លាំងពលំអភិវឌ្ឍន៍
របស់ខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយមទំនើប ធ្វើសមាហរណកម្មអន្តរជាតិ
ស៊ីជំរៅ រួមចំណែកអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ។ ក៏ក្នុងឱកាសនេះដែរ ខ្ញុំក៏វាយតំលៃ
ខ្ពស់ ចំពោះជួរបញ្ញាវ័ន្តវៀតណាម ជាពិសេសគឺអ្នកវិទ្យាសាស្ត្រ ដែលបានឆ្លងកាត់ការ
លំបាកសាកល្បង ស្រាវជ្រាវ ដើម្បីមានសំណង់ជាច្រើន។ ពិសេស មានដំណោះស្រាយ
បច្ចេកវិទ្យាមួយចំនួន រួមចំណែកចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៕”