នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សា សហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

(VOVWORLD) -    នាថ្ងៃទី៧ខែកញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សាពិសេសនៃសហភាព សមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Tsutomu Takebe។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សា សហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សាពិសេសនៃសហភាព សមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Tsutomu Takebe

នៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជប៉ុនជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់ជួរមុខរបស់វៀតណាម ហើយកិច្ចសហប្រតិបត្តិការនិងជួបប្រាស្រ័យ រវាងតំបន់ និងរវាងប្រជាជនវៀតណាម-ជប៉ុន ត្រូវបានវបង្កើនកាន់តែល្អប្រសើរ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការយល់ដឹងនិង មនោសញ្ចេតនាមិត្តភាពរ វាងប្រជាជននៃប្រទេស ទាំងពីរផងដែរ។

លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនិងជប៉ុនជាដៃគូ យុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទលំទូលាយ ដោយមានការចែករំលែកគ្នាលើបញ្ហា ទ្វេភាគីនិងសកលលោក។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យ លោកTsutomu Takebe និងសមាជិកសភា រួមទាំងស្ថានទូតជប៉ុនប្រចាំនៅ វៀតណាមយកចិត្តទុកដាក់ និងជម្រុញទំនាក់ទំនងវៀតណាម-ជប៉ុន តាមរយៈ កិច្ចសហប្រតិបបត្តិការលើវិស័យនានា ជាពិសេសគឺជម្រុញគម្រោងការណ៍ដែល ប្រើប្រាស់ទុន ODA របស់ជប៉ុន ដើម្បីរួមចំណែកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាខឿន សេដ្ឋកិច្ចវៀតណាម ព្រមទាំងធានាស្ថិរភាពម៉ាក្រូ និងទាក់ទាញការវិនិយោគពី សហគ្រាសជប៉ុនមកចូលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ