នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញទទួលជួបអ្នកសម្របសម្រួលប្រចាំការនិងប្រធានតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ១០ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញបានអញ្ជើញទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំការនិង ប្រធានតំណាងអង្គការអង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាម ក្នុងឱកាសប្រារព្ធទិវាអង្គការសហប្រជាជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលនិងបណ្តាប្រធានតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (រូបថត៖ VGP/Nhat Bac) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានពិភាក្សាលើចំណុចជាក់លាក់មួយចំនួនក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិក្នុងរយៈពេលខាងមុខ ជាពិសេសក្នុងការអនុវត្តឯកសារនៃកិច្ចប្រជុំកំពូលស្តីពីអនាគត ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងការអនុវត្តសេចក្តីប្រកាសនយោបាយ បង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ការផ្លាស់ប្តូរឌីជីថល ការបំប្លែងប្រព័ន្ធអាហារ...។ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រុម ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋាន គាំទ្រការណែនាំគោលនយោបាយ និងកៀរគរធនធានអន្តរជាតិ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងលើកកំពស់សមត្ថភាពអភិបាលកិច្ចជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស បំពេញតម្រូវការ និងស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម។
នៅក្នុងជំនួបនេះ អ្នកសម្របសម្រួលប្រចាំការនិងប្រធានតំណាងនៃអង្គការស.ប.ប ប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួរនាទី ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម និងការរួមចំណែកជាវិជ្ជមានចំពោះយន្តការរបស់អង្គការសហប្រជាជាតិ។ ភាគីអ.ស.ប ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញការអនុវត្តអាទិភាពរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕