នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញទទួលជួបរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Phet Phomphiphak ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញទទួលជួបរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ និងលោករដ្ឋមន្ត្រី Phet Phomphiphak មានសេចក្តីសោមនស្សរីករាយដែលឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងជាក់ស្តែង។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ សម្រេចបានជិត ៩២៨ លានដុល្លារអាមេរិក កើនឡើង ១១,១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានចាត់ទុកថា៖ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់ នូវការអភិវឌ្ឍន៍ក្នុងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ឡាវ ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយឡាវប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង; ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមស្ថានភាព កាលៈទេសៈ និងតម្រូវការរបស់ភាគីនីមួយៗ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ លោក Phet Phomphiphak បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីសកម្មភាពរបស់គណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាមនាពេលថ្មីៗនេះ ព្រមទាំងលទ្ធផលនៃសន្និសីទអនុវត្តកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការវៀត ណាម-ឡាវ ឆ្នាំ២០២៤ និងពិនិត្យការជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវដំណាក់កាល ២០២១-២០២៥។ លោករដ្ឋមន្ត្រី Phet Phomphiphak បានមានប្រសាសន៍ថា គណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននៃប្រទេសទាំងពីរ ដើម្បីអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ការិយាល័យនយោបាយ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីនាំទំនាក់ទំនងសាមគ្គីភាពពិសេសឡាវនិងវៀតណាមកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ