នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ 
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៥ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកសំណង់និងគម្រោងសំខាន់ៗរបស់ប្រទេសជាតិ ក្នុងវិស័យដឹកជញ្ជូន បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលជាមួយក្រសួងស្ថាប័ននានា ស្តីពីគោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងស្ថានភាពអនុវត្តគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្នុងសន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៣ (ប្រព្រឹត្តទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤) គណៈកម្មាធិការមជ្ឈិមបានឯកភាពលើគោលនយោបាយវិនិយោគនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូង ដោយទស្សនៈថា “គ្រាន់តែពិភាក្សាពីការឆ្ពោះទៅមុខ កុំពិភាក្សាលើការរាថយ” លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ននានាយកចិត្តទុកដាក់លើបញ្ញា ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងគម្រោងដើម្បីបន្តដាក់ជូនមជ្ឈឹម និងរដ្ឋសភា ជាពិសេសត្រូវស្រាវជ្រាវ និងស្នើសុំការកៀរគរធនធាន និងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀតដើម្បីអនុវត្តគម្រោង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរថា ទន្ទឹមនឹងការសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង គឺត្រូវជំរុញការអនុវត្តគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ