នាយករដ្ឋមន្ត្រីលោក ហ្វាម មីញជីញ បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយ

(VOVWORLD) - នាយប់ថ្ងៃ ទី ២៤ តុលា យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Kazan បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយឆ្នាំ ២០២៤ ក្រោមប្រធានបទ “BRICS និងអឌ្ឍគោលខាងត្បូង៖ រួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង”។

កិច្ចប្រជុំនេះមានការចូលរួមពីមេដឹកនាំជាង ៤០នាក់ តំណាងប្រទេសជាសមាជិក BRICS និងភ្ញៀវកិត្តិយស រួមទាំងតំណាងនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន។ ការចូលរួមកិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេសឥតងាក់រេរបស់វៀតណាមគឺឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងបរទេស និងជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិក៏ដូចជាគោលនយោបាយជំរុញ និងលើកកំពស់ការទូតពហុភាគី។

នាយករដ្ឋមន្ត្រីលោក ហ្វាម មីញជីញ បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ បានចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយ ឆ្នាំ ២០២៤។ រូបថត៖ VOV

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលើកនេះសម្រេចបានលទ្ធផលសំខាន់ៗ បង្ហាញពីទំនួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរួមសកល។ ទន្ទឹមនឹងការចូលរួមយ៉ាងសកម្ម និងរួមចំណែកជាវិជ្ជមានចំពោះយន្តការពហុភាគី តាមរយៈកិច្ចប្រជុំ វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវស្មារតីវិជ្ជមាន ម្ចាស់ការ និងការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ៕  Vu Khuyen

ប្រតិកម្មទៅវិញ

ផ្សេងៗ