នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ តុលា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ (រូបថត៖ VOV) |
បញ្ចប់សន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល៣ឆ្នាំ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការស្រាវជ្រាវ និងអនុវត្តគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេ Cuu Long រហូតមកដល់បច្ចុប្បន្ន ពីវាលស្រែដ៏ធំល្វឹងល្វើយ ផ្លូវល្បឿនលឿនទំនើបកំពុងបង្ហាញរូបរាងច្បាស់ នាំមកនូវយថាទស្សន៍អភិវឌ្ឍន៍ដ៏ធំធេងដល់តំបន់ដីសណ្ដទន្លេ Cuu Long។ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងស្ថាប័ននានា បន្តយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់នូវទស្សនៈដូចជា៖ ការដឹកជញ្ជូនដើរទៅមុខសម្រាប់បើកផ្លូវ មូលដ្ឋានប្តេជ្ញា, មូលដ្ឋានធ្វើ, មូលដ្ឋានទទួលខុសត្រូវហើយមូលដ្ឋានទទួលផល; មានតែការពិភាក្សាសម្រាប់ធ្វើ គ្មានការពិភាក្សាដើរថយក្រោយ ធានាតាមកាលវិភាគ និងលើសពីកាលវិភាគ។ នៅពេលបានពិភាក្សា បានសម្រេចចិត្ត យើងត្រូវតែធ្វើ ពេលធ្វើហើយត្រូវមានផលិតផលជាក់លាក់មួយ កុំពិភាក្សាហើយទុកចោលគឺមិនបានទេ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខិតខំសម្រេចបាននូវគោលដៅដែលថា ដល់ដំណាច់ឆ្នាំ ២០២៥ បញ្ចប់ជាមូលដ្ឋានផ្លូវហាយវេប្រវែង ៦០០ គីឡូម៉ែត្រនៅតំបន់ដីសណ្តទន្លេ Cuu Long បង្កើតសមិទ្ធិផលនានា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង ខួបលើកទី ៨០ នៃការបង្កើតប្រទេសជាតិ។ ស្វាគមន៍មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតបក្សលើកទី១៤៕