នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ អញ្ជើញដឹកនាំសន្និសីទលើកទី៤នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត
(VOVWORLD) - ថ្លែងមតិនៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧ ខែកន្លងមកនេះ ទោះបីជាកម្រិតកំណើនសេដ្ឋកិច្ចសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ក៏កំណើនសេដ្ឋកិច្ចក្នុងតំបន់មិនឆ្លើយតបតាមការរំពឹងទុកក្នុងនាមជាតំបន់សេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសនៅឡើយ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១០ ខែសីហា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ (Pham Minh Chinh) ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត (Dong Nam Bo) (ហៅកាត់ថា ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី៤ នៃក្រុមប្រឹក្សា ដើម្បីពិនិត្យលើការអនុវត្តខ្លឹមសារដែលបានដាក់ចេញក្នុងសន្និសីទលើកទី៣ និងការអនុវត្តផែនការសម្រាប់តំបន់ណាមបូខាងកើត ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ថ្លែងមតិនៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧ ខែកន្លងមកនេះ ទោះបីជាកម្រិតកំណើនសេដ្ឋកិច្ចសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ក៏កំណើនសេដ្ឋកិច្ចក្នុងតំបន់មិនឆ្លើយតបតាមការរំពឹងទុកក្នុងនាមជាតំបន់សេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសនៅឡើយ។ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការរៀបចំ និងអនុវត្តផែនការថ្នាក់តំបន់នាពេលខាងមុខ និងលើកកំពស់សក្តានុពល និងគុណសម្បត្តិរបស់តំបន់ណាមបូខាងកើតនេះ លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានត្រូវអនុវត្តឱ្យបានសកម្ម និងបំពេញភារកិច្ចដែលបានដាក់ចេញប្រកបដោយគុណភាព លើកកម្ពស់កត្តាជំរុញកំណើនថ្មី ។ល។ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងផែនការ និងវិនិយោគ រៀបចំសន្និសីទបឋម បូកសរុបរយៈពេល២ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសង្គម ដោយឈរលើមូលដ្ឋាននោះ ដើម្បីចេញសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីការអភិវឌ្ឍតំបន់៕