នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ

(VOVworld)-នាព្រឹកថ្ងៃទី២៦មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan
Phuc និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ចាប់
 ផ្តើមដំណើរទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមសេចក្តី
 អញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith។ នេះជាដំណើរ
ទស្សនកិច្ចជាផ្លូវការនៅឡាវលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងដំណែង
នាយករដ្ឋមន្ត្រី ហើយនេះក៏ជាសកម្មភាពកិច្ចការបរទេសសំខាន់សំដៅ អំណរសាទរ
ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០១៧ ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ - ảnh 1
នាព្រឹកថ្ងៃទី២៦មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ចាប់ ផ្តើមដំណើរទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមសេចក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith


        តាមគំរោង ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc នឹង អញ្ជើញ
ជួបចរចារជាមួយសមភាគីឡាវ លោក Thoonglun Sisoulith ជួបសម្តែងការ គួរសម
អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounhnhang Volachith និង ប្រធានរដ្ឋសភា
ឡាវ លោកស្រី Pany Yathotou និងចូលរួមសកម្មភាពមួយចំនួនទៀត។

        មុននោះ នារសៀលថ្ងៃទី២៥មេសា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណា
ចក្រកម្ពុជា នៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ
ទទួលជួបជាមួយតំណាងសមាគមមិត្តភាពកម្ពុជា-វៀតណាមដឹកនាំដោយលោកស្រី
ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា
និងអធិការរកិច្ច និងជាប្រធានសមាគមន៍មិត្តភាពកម្ពុជា-វៀតណាមមកសម្តែងការ
គួរសម។ ក៏នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹង
 លោកជំទាវ អញ្ជើញជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មីព្រះមហាសង្ឃរាជាធិបតី
ទេពវង្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ