នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចេញដំណើរទៅបំពេញទស្សន កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ កម្ពុជាក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២” រួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ; ព្រមទាំង បង្ហាញពីការគាំទ្ររបស់វៀតណាម ចំពោះសកម្មភាពក្នុងឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចេញដំណើរទៅបំពេញទស្សន កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV)
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នៅ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីរដ្ឋធានីហាណូយទៅបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ៨ ដល់ទី ៩ ខែវិច្ឆិកា; ចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយក រដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់ប្រទេសកម្ពុជា ហើយក៏ជាលើក ដំបូង ដែលលោកនាយករដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដោយផ្ទាល់ ក្រោយពី ជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ កម្ពុជាក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២” រួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ; ព្រមទាំង បង្ហាញពីការគាំទ្ររបស់ វៀតណាម ចំពោះសកម្មភាពក្នុងឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។
ទន្ទឹមនឹងនោះ ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បង្ហាញឲ្យឃើញពីភាពម្ចាស់ការ សកម្ម ការរួមចំណែកប្រកបដោយទំនួលខុសត្រូវ របស់វៀតណាម រួមជាមួយសមាជិកដទៃទៀតថែរក្សានិងពង្រឹងមជ្ឈភាពនិង ពង្រីកសំឡេងប្រកបដោយទំនួលខុសត្រូវរបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាពនិង ការអភិវឌ្ឍផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ