នាយករដ្ឋមន្ត្រីវៀតណាមចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមទូរស័ព្ទ
(VOV)_នារសៀលថ្ងៃទី១៣ កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានមានជំនួបចរចារជាមួយសមភាគីជប៉ុន លោក Shinzo Abe តាមទូ
ស័ព្ទ។ នាយករដ្ឋមន្ត្រីទាំងពីររូប បានបង្ហាញពីការពេញចិត្តចំពោះការអភិវឌ្ឍន៍ខ្លាំង
ក្លារបស់ទំនាក់ទំនងវៀតណាម -ជប៉ុនក្នុងឆ្នាំ ២០១៤ និងឯកភាពរក្សាបណ្ដាដំណើរ
ទស្សនកិច្ច ជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជំនួបជាន់ខ្ពស់ ក៏ដូចជាអនុ
វត្តប្រកបដោយប្រសិទ្ធិភាពនូវរាល់យន្តការសហប្រតិបត្តិការ ជួបប្រាស្រ័យរវាង
ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើអោយភាគីទាំង
ពីរ ត្រូវជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការខាងសេដ្ឋកិច្ច ហើយស្នើភា
គីជប៉ុនបង្កើនការជួយឧបត្ថម្ភវៀតណាម ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ លើកកំពស់សមត្ថភាពប្រកួតប្រជែង អភិវឌ្ឍន៍ឧស្សាហកម្ម
ឧបត្ថម្ភ…លៗ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
នាយករដ្ឋមន្ត្រី Shinzo Abe បានអះអាងថា៖ ជប៉ុននឹងបង្កើនកិច្ចសហប្រតិបត្តិ
ការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវៀតណាម ហើយអះអាងនឹងបន្ត
រក្សារទុន ODA សំរាប់វៀតណាមដែរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ
អំពីបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា
ឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា៕