នាយករដ្ឋមន្ត្រីវៀតណាមចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី២និងទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី២និងទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម ចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ លើកទី 2 និង ទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង(http://baodientu.chinhphu.vn
)

នារសៀលថ្ងៃទៅ 26 មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen tan Dung និងលោកជំទាវ រួមជាមួយ គណះប្រតិភូរជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុង​ Seoul ចូលរួមស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ លើកទី 2 និងទៅបំពេញទស្សនកិច្ចជាផ្លូវការ កូរ៉េខាងត្បូង  តាមសេចក្ដីអញ្ជើញរបស់​ ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក Lee Myung Bak.និងលោកជំទាវ។​ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee Myung Bak បានទទួល ​នាយក​រដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ​ ប្រមុខរដ្ឋ ​​រដ្ឋាភិបាល​នៃប្រទេសចំនួន ​50​ដែល​ អញ្ជើញមកចូលរួម ស្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ ​លើក​ទី 2។ ​នៅខាងក្រៅ សន្និសិទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួប​សន្ទនាទ្វេភាគី ជាមួយ នាយករដ្ឋមន្ត្រីបារាំង Francois Fillon ។នាយករដ្ឋមន្ត្រី ​Nguyen tan Dung សង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាល គោរព ​ទំនាក់ទំនង​ជាមួយ ​បារាំង ដៃគូរអាទិភាពរបស់វៀតណាម នៅទ្វីបអឺរ៉ុប និង​លើពិភពលោក។ ​វៀតណាមមានគោលបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយបារាំង លើ​គ្រប់វិស័យ ពិសេសគឺ បណ្ដាវិស័យអាទិភាព ដូចជា៖ ថាមពល អាកាសចរណ៏ ​ហេដ្ឋរចនាសម្ព័ន្ធចរាចរ…ជាដើម។ នាយករដ្ឋមន្ត្រីទាំងពីរូប បានឯកភាព ថា ​ភាគីទាំងពីរ គប្បី សកម្មរួមសហការជាមួយគ្នា រៀបចំសកម្មភាព ក្នុងឆ្នាំ បារាំង -វៀតណាម 2013 បង្កើនកិច្ចសហប្រតិបត្តិការ នៅបណ្ដាវេទិកាអន្តរជាតិ ដូចជា៖​ អង្គការសហប្រជាជាតិ  UNESCO ជាដើម។ ក៏ក្នុងរសៀលថ្ងៃទី 26 មិនា ​នាយក​រដ្ឋមន្ត្រី​ Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយ ​រដ្ឋមន្ត្រី ​ក្រសួង​ការបរទេស ​អាលឺម៉ង់ និង រដ្ឋមន្ត្រីការបរទេស ហូឡង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ